MWC តែងត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី24 ដល់ 27 ខែកុម្ភៈ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ប៉ុន្តែអ្នករៀបចំកម្មវិធីបានសម្រេចរំសាយកម្មវិធីទាំងមូលចោល ដោយសារតែភ័យខ្លាចការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។ កម្មវិធីតាំងបង្ហាញស្មាតហ្វូនធំប្រចាំឆ្នាំ MWC (Mobile World Congress) នឹងមិនមានការរៀបចំឡើងទេក្នុងឆ្នាំ2020 នេះ។
មុនការរំសាយ MWC ចោល មានក្រុមហ៊ុនជាច្រើនបានប្រកាសមិនចូលរួមក្នុងកម្មវិធីនេះ និងមានខ្លះបានរំសាយចោលកម្មវិធីនេះ មុន MWC (Pre-MWC)ប្រកាសជូនដំណឹងទៅទៀត ដូច្នេះ ទើបដំណឹងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ។
ទោះជាយ៉ាងនេះក្ដី ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតមិនទាន់បានប្រកាសពីដំណឹងចុងក្រោយជុំវិញព្រឹត្តិការណ៍ Pre-MWC ដែលនឹងកើតមាននៅថ្ងៃទី22 និង 23 ខែកុម្ភៈនេះដែរ មានដូចជា Huawei, OPPO, Xiaomi និង Motorola ជាដើម។
តែយ៉ាងណាក្ដី GSMA ដែលជាអ្នករៀបចំកម្មវិធីនេះ នៅតែទន្ទឹងរង់ចាំការប្រារព្ធកម្មវីធី MWC នេះ នៅឆ្នាំមុខ 2021 នាទីក្រុង Barcelona បន្តទៀត៕
ប្រភព៖ សារព័ត៌មានបរទេស