Close contact detector’ app ជាកម្មវិធីថ្មីមួយសម្រាប់ទូរស័ព្ទដៃ ដែលបានប្រកាសដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងការពារជំងឺរលាកសួតដោយមេរោគ CoVid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងគួរឱ្យភ័យខ្លាចនាពេលបច្ចុប្បន្ន។
មុខងារសំខាន់ដែលមាននៅក្នុងកម្មវិធីនោះ ត្រូវបានគេដឹងថា វានឹងផ្តល់នូវដំណឹងលើអេក្រង់(Alert) ប្រសិនបើមានអ្នកផ្ទុកវីរុសកូរ៉ូណាស្ថិតនៅក្បែរ ឬកំពុងចូលមកជិតខ្លួនអ្នក ជាពិសេសអ្នកដែលទើបនឹងឆ្លងថ្មីៗ។ របៀបប្រើ គឺតម្រូវឱ្យអ្នកប្រើ ដាក់លេខទូរស័ព្ទ និង ID number និងស្គែន QR ស្រដៀងកម្មវិធី Pay online ដែរ ដូចជា Alipay, WeChat ឬ QQ ជាដើម។ វាពិសេសត្រង់ថា យើងអាចដឹងពីសីតុណ្ហភាពរបស់មនុស្សដែលនៅជិតៗយើង។
កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មការសុខភាពជាតិ និងសាជីវកម្ម បច្ចេកវិទ្យាអេឡិចត្រូនិករដ្ឋចិន ដើម្បីទប់ស្កាត់កុំឱ្យរីករាលដាលដល់អ្នកដទៃ៕