ដូចប្រិយមិត្តអ្នកលេងបណ្ដាញសង្គមជាច្រើនបានស្គាល់ម្ចាស់បទ «ស្រលាញគ្នាយូរម៉េចស្ទាវ» គឺលោក ខាន់ ស៊ីអឿន ជាតារាចម្រៀងកូនខ្មែរកម្ពុជាក្រោម។ ថ្មីៗនេះ ស្រាប់តែគេមើលឃើញលោកបង្ហាញវត្តមាននៅក្នុងផលិតកម្មសាន់ដេ ជាតារាចម្រៀងផ្លូវការហើយ ថែមទាំងបញ្ចេញបទចម្រៀងថ្មីត្រៀមរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរថែមទៀតផង។
តារាចម្រៀងសម្បុរស្រអែម ស៊ីអឿន មិនត្រឹមតែអាចបកស្រាយចម្រៀងបានពីរោះហើយ នៅមានសមត្ថភាពនិពន្ធបទភ្លេងដោយខ្លួនឯងថែមទៀត។ ក្រៅពីបង្ហាញខ្លួនជាសមាជិកថ្មីនៅទ្រនំផលិតកម្មសាន់ដេ ស៊ីអឿន ក៏មានបទថ្មីបញ្ចេញទៅព្រមៗគ្នា នឹងការបង្ហាញវត្តមានដល់ទស្សនិកជនឱ្យបានដឹងដូចគ្នា ដោយបទនោះមានចំណងជើងថា «ស៊ី Brand ចុះអូន» ជាបទភ្លេងបែបចូលឆ្នាំញាក់ៗតិចៗគួរឱ្យចាប់អារម្មណ៍មែនទែន ម៉្យាងជាស្នាដៃនិពន្ធបទភ្លេង Mrr Thea Ra Zony និពន្ធទំនុកច្រៀងដោយ ហ៊ាង ម៉េងហួរ ព្រមទាំងមានក្រុមការងារមួយចំនួនទៀត។
ចង់ដឹងថាទឹកដមសំឡេងតារាប្រុសមកពីទឹកដីកម្ពុជាក្រោមរូបនេះ ក្រអួនក្រអៅដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖