សក់មិនស្អាតមានបញ្ហាច្រើន អ្នកណាៗក៏មានអារម្មណ៍ធុញថប់ដែរ ហើយបើដឹងថាវាមិនស្អាតហើយនោះ តើអ្នកណាគេនៅចង់ទុកឱ្យវាមិនស្អាតទៀតនោះ ម្នាក់ៗប្រាកដជាម្នីម្នារកដំណោះស្រាយជាមិនខាន។ ខាងក្រោមនេះគឺជាដំណោះស្រាយងាយៗសម្រាប់គ្រប់សុភាពនារី និងសុភាពបុរស ដែលមានបញ្ហាជាមួយនឹងសុខភាពសក់។ សូមស្វែងរកដំណោះស្រាយទៅតាមប្រភេទនៃបញ្ហាសក់ដែលអ្នកកំពុងជួបប្រទះ ជាមួយនឹងអត្ថបទខាងក្រោមដូចតទៅ។
– សម្រាប់គ្រប់ប្រភេទសក់ : ស៊ុតឆៅ គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រប់ប្រភេទសក់។ ផ្នែកពណ៌ក្រហមនៃស៊ុត សម្បូរទៅដោយជាតិខ្លាញ់ និងប្រូតេអុីនដែលចាត់ទុកថា ជាគ្រឿងផ្តល់នូវសំណើមតាមបែបធម្មជាតិពិតៗ បន្ថែមពីលើនេះផ្នែកពណ៌សនៃស៊ុតក៏មានផ្ទុកនូវអង់ស៊ីម បេតាខារ៉ូទីន ព្រមទាំងជួយកម្ចាត់ចោលនូវជាតិប្រេងក្រៅតម្រូវការផងដែរ។
របៀបប្រើ : ការប្រើផ្នែកពណ៌សនៃស៊ុតអាចព្យាបាលតែចំពោះសក់ដែលមានជាតិប្រេងច្រើន ចំណែកផ្នែកពណ៌ក្រហមនៃស៊ុតសម្រាប់ផ្តល់សំណើមដល់សរសៃសក់ ឬសក់ដែលមានសភាពផុយស្រួយ។ ចូរយកស៊ុតពណ៌ស ឬក្រហមកន្លះពែង ឬច្រើនជាងនេះទៅតាមចំនួនសក់របស់អ្នក មកលាបនៅលើសក់របស់អ្នកឱ្យសព្វ។ ទុកចោលប្រមាណ20នាទី រួចលាងសម្អាតជាមួយនឹងទឹកត្រជាក់ រួចកក់សក់របស់អ្នកឱ្យបានស្អាតតាមធម្មតាជាការស្រេច។
របៀបប្រើប្រាស់ : ម៉ាស្សាសក់ និងស្បែកក្បាលដោយទឹកដោះគោជូរឬយ៉ាអួកន្លះពែង ហើយទុកវាចោល20នាទី សឹមលាងចេញដោយទឹកក្តៅតិចៗ រួចលាងបន្តជាមួយទឹកត្រជាក់ បន្ទាប់មកកក់សក់ជាធម្មតា។ វិធីព្យាបាលនេះអ្នកអាចធ្វើបានរៀងរាល់សប្តាហ៍។
– សក់មិនរឹងមាំ : ផលិតផលប្រើសម្រាប់លេងម៉ូដសក់ ក៏ដូចជាអាកាសធាតុកខ្វក់ អាចបន្សល់ទុកនូវមេរោគ ដែលធ្វើឱ្យសក់ទន់ខ្សោយ និងផុយស្រួយ ប៉ុន្តែទឹកដោះគោជូ ឬយ៉ាអួ អាចជួយរំសាយការបំផ្លាញនេះបាន។ អាស៊ីត Lacticនៅក្នុងទឹកដោះគោជូរ ឬយ៉ាអួ អាចជួយយកចេញនូវធូលីដីពីសក់របស់អ្នក ខណៈដែលទឹកដោះគោអាចជួយបន្ថែមប្រេង និងសំណើមដល់សរសៃសក់។
– អាការរមាស់ស្បែកក្បាល : ដើម្បីប្រឆាំងនឹងធាតុបង្កផ្សេងៗ (របបអាហារ ភាពតានតឹង និងអាកាសធាតុ) ដែលនាំឱ្យមានអាការរមាស់ស្បែកក្បាល។ សាកល្បងទឹកក្រូចឆ្មារលាយជាមួយនឹងប្រេងអូលីវ។ អាស៊ីតនៅក្នុងទឹក-ក្រូចឆ្មារ នឹងជួយព្យាបាលស្បែកក្បាល ចំណែកឯប្រេងអូលីវវិញនឹងជួយបន្ថែមសំណើមបង្កើតកោសិកាថ្មី។
របៀបប្រើ : ទឹកក្រូចឆ្មារ លាយជាមួយប្រេងអូលីវ និងទឹក (មួយមុខ2ស្លាបព្រា) រួចយកមកលាបនៅលើសរសៃសក់ឱ្យសព្វ។ ទុកចោល20នាទី រួចកក់សក់លាងសម្អាតវាចេញឱ្យបានស្អាតជាការស្រេច៕