រដូវភ្លៀងធ្លាក់ដែលជាប្រភពបង្កើតសត្វមូសខ្លា បានឈានចូលមកដល់ហើយ ហើយនៅក្នុងរដូវភ្ញៀងនេះដែរ គឺពេញដោយការគំរាមកំហែងដល់សុវត្ថិភាពកូនតូចរបស់លោកអ្នកដោយជំងឺគ្រុនឈាម ហើយក្រៅពីនោះវាក៏ជាវេលាមួយដែលអាចកើតមានវីរុស ហ្ស៊ីកា (Zika) ដែលចាំបាច់ត្រូវតែទាមទារឱ្យលោកអ្នកមានការយកចិត្តទុកដាក់ក្នុងការថែទាំកូនតូចជាទីបំផុត។ សម្រាប់
វិធីសាស្ត្រ ក្នុងការការពារត្រូវបានគេធ្វើឡើងជាច្រើនរបៀប ដូចជា ការឱ្យកូនតូចគេងក្នុងមុង បាញ់ថ្នាំមូស ឬដុតធូបសម្លាប់សត្វមូស រួមជាមួយនឹងការលុបបំបាត់ទីជម្រកសត្វមូសជាដើម។ ឆ្លៀតនៅក្នុងឱកាសនេះ យើងសូមណែនាំ លោកអ្នកនូវវិធីកម្ចាស់សត្វមូស និងវិធីការពារសុវត្ថិភាពកូនតូចពីជំងឺគ្រុនឈាមមួយវិធីទៀត ដែលមានលក្ខណៈកាន់តែងាយស្រួលក្នុងការអនុវត្ត ទទួលបានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព ជាមួយនឹងការជ្រើសរើសផលិតផល ឌុយអគ្គិសនីបណ្តេញមូល និងសត្វល្អិត ម៉ាក JOLLY។
ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ម៉ាក ជូលី ដែលពាក្យបច្ចេកទេសជាភាសាបរ-ទេសហៅថា JOLLY Electric Mosquito Liquid គឺជាផលិតផលដែលមានប្រភពមកពីតៃវ៉ាន់ និងត្រូវបានគេផលិតឡើងដើម្បីប្រឆាំង និងបណ្តេញសត្វមូស រួមទាំងសត្វល្អិតចង្រៃមួយចំនួនទៀតឱ្យចាកឆ្ងាយពីការបៀតបៀនសុខសុវត្ថិភាពរបស់មនុស្សទូទៅ ជាពិសេសកូនតូចតែម្ដង។
JOLLY Electric Mosquito Liquid ត្រូវបានផលិតចេញពីវត្ថុធាតុដើមនៃធម្មជាតិ 100% ពោលគឺផ្សំចេញពីទឹក98% រួមជាមួយនឹងឫសរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថា Wormwood ចំនួន2% (ជារុក្ខជាតិម្យ៉ាងដែលអាចបញ្ចេញសារធាតុបណ្តេញមូសបាន100%) ដោយមានការទទួលស្គាល់ពីស្ថាប័នសុខភាព និងសុខាភិបាលក្នុងតំបន់ (Certificate of compliance, Executive standard: Q / 371502LSH004-2016, Pesticide certificate No WP20140120) ក្រោមការវេច-ខ្ចប់នៅក្នុងដបមានចំណុះ45ml មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់រយៈពេល300ម៉ោង នៅក្នុងបរិវេណទំហំ 18ម៉ែត្រការ៉េ។ ផលិតផលកម្ចាត់ និងបណ្តេញមូសមួយប្រភេទនេះ មានលក្ខណៈពិសេសលើសផលិតផលដទៃទៀតត្រង់ថា វាមិនមានក្លិន មិនមានផ្សែង មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រួមទាំងកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ជាពិសេស អាចរក្សាទុកបានរហូតដល់2ឆ្នាំ រាប់ចាប់តាំងពីថ្ងៃផលិត។ ដោយឡែកសម្រាប់ការប្រើប្រាស់វិញ គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នកបើកគម្របដបទឹក យកទៅមួលភ្ជាប់ជាមួយនឹងឌុយ រួចដោតជាមួយប្រអប់ភ្លើង ហើយចុចកុងតាក់ដែលមានជាប់នៅនឹងឌុយដោតជាការស្រេច។
បច្ចុប្បន្ននេះ ផលិតផលបណ្តាញសត្វមូស និងសត្វល្អិតមួយប្រភេទនេះ ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅលើទីផ្សារកម្ពុជាយើងហើយ តាមរយៈក្រុមហ៊ុន S.A.K.A Trading Co.,Ltd និងបានចរាចរណ៍យ៉ាងទូលាយស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស៕