មួយរយៈពេលថ្មីៗនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសបានយកចិត្តទុកដាក់ និងលើកឡើងស្រដៀងគ្នាអំពីការព្រួយបារម្ភចំពោះបញ្ហាអំពើហិង្សារវាងសិស្ស និងសិស្សដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេស ដោយក្នុងនោះមានសិស្សមួយរូបបានឈានទៅដល់បាត់បង់ជីវិតទៀតផង។
ភ្លាមៗក្រោយពេលមានបាតុភាពមិនសូវវិជ្ជមានទាំងអស់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការដោយការបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយ និងរហូតឈានដល់ចេញជាសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យបទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សាទៀតផង។ នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងបានបង្ហាញការទទួលស្គាល់នូវកង្វល់ និងការព្រួយបារម្ភនានារបស់សាធារណជន មាតាបិតា អាណាព្យាបាល សិស្ស និស្សិតទាំងអស់ និងក៏បានសម្ដែងការចូលរួមសោកស្តាយផងដែរចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារហេតុការណ៍ទាំងអស់នេះ។
ជាវិធានការទប់ស្កាត់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់គ្រប់អាជ្ញាធរអប់រំ រួមទាំងគ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមពង្រឹង និងលើកកម្ពស់វិន័យលើគោលការណ៍សំខាន់ៗចំនួន4 គឺទី1 គណៈគ្រប់គ្រងសាលារៀននាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់នូវសេចក្តីណែនាំរបស់ក្រសួងស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ចំណុចសំខាន់ទី2 សម្រាប់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមបណ្តាគ្រឹះស្ថានសិក្សា រួមទាំងក្រុមកាយរិទ្ធជាតិកម្ពុជា និងក្រុមយុវជនកាកបាទក្រហមជាដើម ត្រូវចូលរួមឱ្យបានផុសផុលបំផុតជាមួយសិស្សានុសិស្សក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសាគ្នាការគោរពវិន័យ និងក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។ ចំណុចទី3 សម្រាប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវប្រើប្រាស់ពេលវេលាសមស្រប សម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុន ឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំដាស់តឿន ក្រើនរំឭក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។
គ្រឹះស្ថានសិក្សាត្រុវជំរុញការសិក្សាស្វែងយល់បន្ថែមអំពីអត្ថន័យ និងការច្រៀងបទចម្រៀងពង្សាវតាខ្មែរ ដើម្បីលើកតម្កើងមោទនភាព ឧត្តមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជាពីគ្រប់ស្រទាប់សិស្សានុសិស្ស។
ចំពោះចំណុចទី4 ដែលជាចំណុចសំខាន់នោះ គឺក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំឭក និងបញ្ជ្រាបការអប់រំលើការរៀបចំផ្នត់គំនិត អត្តចរិត (ចរិយាសម្បទា) បន្ថែមពីលើចំណេះជំនាញដែលត្រូវបង្រៀននៅក្នុងម៉ោងសិក្សា (ចំណេះសម្បទា)ឱ្យអស់ពីលទ្ធភាព។
គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានលើកឡើងផងដែរថា ដើម្បីឱ្យការអប់រំលើបុត្រធីតារបស់ប្រជាជនអាចអនុវត្តបានប្រកបដោយភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនោះ យើងត្រូវការជាចាំបាច់នូវការចូលរួមរបស់អាណាព្យាបាល។ ជាទូទៅសិស្សចម្រើនធំធាត់ឡើងនៅក្នុងគ្រួសារ មុនចូលទៅក្នុងសាលា ហើយក្រៅពីម៉ោងសិក្សានៅក្នុងសាលារៀន ភាគច្រើននៃជីវិតរបស់សិស្ស គឺស្ថិតនៅជាមួយអាណាព្យាបាល ហេតុនេះអាណាព្យាបាលគួរយកចិត្តទុកដាក់បន្ថែម ឬធ្វើជាដៃគូដ៏ល្អរបស់គ្រឹះស្ថានអប់រំក្នុងការតាមដានយកចិត្តទុកដាក់ និងសហការអប់រំបន្ថែមលើចំណេះជំនាញ និងជាពិសេសគឺចរិតលក្ខណៈក្នុងការរស់-នៅឱ្យបានល្អ។ កាលណាសិស្សទទួលបានការ-អប់រំល្អក្នុងប