មហាសេដ្ឋី Bill Gates បានកុម្ម៉ង់ទិញនាវា 1គ្រឿងឈ្មោះ Aqua របស់ក្រុមហ៊ុន Sinot ជានាវាកម្សាន្តខ្នាតធំបំផុត និងដំបូងគេក្នុងពិភពលោក ដែលដំណើការដោយថាមពលអ៊ីដ្រូហ្ស៊ែន។ នាវានេះមានតម្លៃប្រមាណ 644លានដុល្លារ មានប្រវែង 112 ម៉ែត្រ មានកម្ពស់ 5ជាន់ មានកន្លែងសម្រាប់ភ្ញៀវស្នាក់នៅ 14នាក់ និងផ្ទុកអ្នកបម្រើការលើនាវាបាន 31នាក់ ហើយមានទាំងកន្លែងហាត់ប្រាណទៀតផង។
នាវាកម្សាន្តនេះប្រើប្រាស់ម៉ូទ័រម៉ាក 1MW ចំនួន2 ដែលដំណើរការដោយឧស្ម័នអ៊ីដ្រូហ្ស៊ែន ហើយវាអាចបើកបានដល់ល្បឿន 31.54 គ.ម/ម៉ ជាមួយរយៈចម្ងាយបើកបរ គឺ 6,035គីឡូម៉ែត្រ។ យ៉ាងណាក្ដី នាវានេះក៏មានម៉ាស៊ីនម៉ាស៊ូតមួយ សម្រាប់បម្រុងទុកផងដែរ។ នាវា Sinot Aqua នេះ ត្រូវបានគេរំពឹងថា នឹងអាចផលិតរួចរាល់នៅត្រឹមឆ្នាំ2024 ខាងមុខ។
គោលបំណងនៃការកុម្ម៉ង់ទិញនាវាខ្នាតយក្សបែបនេះ ត្រូវបានគេដឹងថា វានឹងកាត់បន្ថយការបំពុលបរិស្ថាន និងជារសជាតិជីវិតថ្មីមួយសម្រាប់មហាសេដ្ឋីរូបនេះផងដែរ៕