អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានបង្ហាញខ្លួនក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការចំពោះអ្នកគាំទ្ររបស់ក្លិប Botafogo F.R នៅកីឡដ្ឋាន Estadio Olimpico Nilton Santos ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកចូលរួមច្រើនដល់ទៅ 13,000នាក់។
កីឡាករវ័យ 33ឆ្នាំ បាននិយាយក្នុងសន្និសីទកាសែតក្នុងការបង្ហាញខ្លួនដំបូងនៅកីឡដ្ឋាន Nilton Santos Stadium របស់ក្លិប Botafogo ថា លោកបានបដិសេធក្លិបនៅអឺរ៉ុប និងអាស៊ីជាច្រើន បន្ទាប់មកបានសម្រេចចិត្តមកនៅជាមួយក្រុមដែលស្ថិតក្នុងទីក្រុង Rio de Janeiro នេះ គឺដោយសារអ្នកគាំទ្រ។
- គួរបញ្ជាក់ដែរថា ការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតបែបនេះ លោកបានសង្កត់ធ្ងន់ថា មិនដែលជួបរឿងបែបនេះឡើយ សូម្បីតែពេលនៅជាមួយ AC Milan ជាទីដែលរូបលោកបានចំណាយពេលលេងពីឆ្នាំ2014-2017 ដែលមានអ្នកគាំទ្រច្រើនដូចគ្នា តែក៏មិនដល់ថ្នាក់នេះដែរ៕