ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញពីជំហរដ៏រឹងមាំនៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ក្រោយពីប្រព័ន្ធធនាគារបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះជាការថ្លែងរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ2019 និងទិសដៅការងារឆ្នាំ2020 របស់ធនាគារជាតិនៃកម្ពុជា កាលពីពាក់កណ្ដាលខែមករា ឆ្នាំ2020 កន្លងទៅ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖“វិស័យធនាគារនៅប្រទេសកម្ពុជាកំពុងរីកចម្រើនក្នុងអត្រាមួយដែលមានសុខភាពល្អ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាលើកស្ទួយកម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ”។
ឯកឧត្តមបានថ្លែងនៅក្នុងសន្និបាត និងកំណត់គោលដៅរបស់ធនាគារថា កំណើនសេដ្ឋកិច្ច របស់កម្ពុជាបានបន្តក្នុងអត្រា 7.1% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីជាមានហានិភ័យខ្លះក៏ដោយ។ អត្រាអតិផរណាទាប(2.3%) ហើយអត្រាប្តូរប្រាក់មានស្ថិរភាព(4,065 រៀល) ធៀបនឹងប្រាក់ដុល្លារ) ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនយ៉ាងខ្លាំងនៃលំហូរមូលធន ដែលជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ឯកឧត្តមទេសាភិបាល បានបន្ថែមថា៖“ទុនបម្រុងអន្តរជាតិបានបន្តកើនឡើងក្នុងកម្រិតខ្ពស់ឈានដល់ 18ពាន់លានដុល្លារ ស្មើនឹងការនាំចូល និងសេវាកម្មរយៈពេល 7ខែដែលរួមចំណែករក្សានូវទំនុកចិត្តលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងរយៈពេល 40ឆ្នាំចុងក្រោយនេះ វិស័យធនាគារបានឆ្លងកាត់ដំណាក់កាលដ៏សំខាន់ដែលបានកើតឡើងពីចំណុចសូន្យ។ ទោះយ៉ាងណា បន្ទាប់ពីមានសន្តិភាពពេញលេញ ប្រព័ន្ធធនាគារបានរីកចម្រើនយ៉ាងខ្លាំង និងបានចូលរួមចំណែកក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា ឆ្នាំ2019 កន្លងទៅ គឺជាឆ្នាំដ៏លំបាកមួយ ដោយសារតែភាពតានតឹងនៅជុំវិញពិភពលោក រួមមានអឺរ៉ុប អាមេរិកឡាទីន អាស៊ី និងមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យមានភាពមិនច្បាស់លាស់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ នេះក៏ព្រោះតែភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលនៅតែអូសបន្លាយពេល ហើយបញ្ហា Brexit របស់អង់គ្លេសមកពី EUមិនទាន់ទទួលជោគជ័យនៅឡើយ ហើយបញ្ហាទាំងនេះកំពុងតែជះឥទ្ធិពលដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាប។
ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច ប្រទេសនានាបានពឹងផ្អែកកាន់តែខ្លាំងលើការប្រើប្រាស់ និងវិនិយោគក្នុងស្រុក និងតំបន់ជាមួយនឹងការពង្រឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចដែលអាចប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ។
លើសពីនេះ គេក៏សង្កេតឃើញថា ធនាគារកណ្តាលបានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រកំណើន និងពង្រឹងស្ថិរភាពសេដ្ឋកិច្ច ដោយបានអនុវត្តគោលនយោបាយ រូបិយវត្ថុវិត្ថារកម្ម តាមរយៈការបន្ទាបអត្រាការប្រាក់គោល ឬការចាក់បញ្ចូលទុនទៅក្នុងទីផ្សារ ក្នុងពេលដែលអតិផរណាស្ថិតក្នុងកម្រិតទាបនៅឡើយ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់ 7,5លានគណនី។ ឥណទានដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដល់ប្រជាជនមានប្រមាណ3លានគណនី ក្រុមហ៊ុនភោតិសន្យាហិរញ្ញវត្ថុបានផ្ដល