សម្ទុះនៃការរីកធំធាត់របស់វិស័យមូលបត្រនៅកម្ពុជានឹងជំរុញឱ្យមានការទាក់ទាញក្រុមហ៊ុនជាច្រើនបន្ថែមទៀតមកចុះបញ្ជី ខណៈឆ្នាំ2020 នេះរំពឹងនឹងមានក្រុមហ៊ុនចំនួន7 នឹងឈានជើងចូលក្នុងទីផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន4 នឹងចុះបញ្ជីលក់មូលបត្រកម្មសិទិ្ធ និងក្រុមហ៊ុនចំនួន3 ចុះបញ្ជីលក់មូលបត្របំណុល។ នេះបើតាមការថ្លែងរបស់មន្ត្រីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ទស្សនវិស័យលើវិស័យមូលបត្រនៅកម្ពុជាក្នុងឆ្នាំ2020”។
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឬផ.ម.ក បានមានប្រសាសន៍ថា៖“យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន7 ដែរដែលនឹងត្រូវចុះបញ្ជីនៅក្នុងផ្សារមូលបត្រក្នុងស្រុកក្នុងឆ្នាំនេះ ដែលចំនួននេះស្ទើរតែកើនឡើងទ្វេដងនៃចំនួនក្រុមហ៊ុនបច្ចុប្បន្ន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រ ហើយយើងរំពឹងថា ការហូរចូលយ៉ាងឆាប់រហ័សនេះ នឹងទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនពីសាធារណជនចំពោះទីផ្សារមូលបត្ររបស់ប្រទេស”។
ឯកឧត្តម សុហួរ បានអះអាងថា៖“កត្តាដែលធ្វើឱ្យវិស័យមូលបត្ររីកធំធាត់ គឺដោយសារតែក្នុងឆ្នាំ2019 កន្លងទៅ វិស័យមូលបត្របានសម្រេចនូវកំណើនដ៏ខ្ពស់ ដោយកើនខ្ពស់រហូតដល់ 870.65ពិន្ទុ ស្របពេលដែលមូលធននូបនីយកម្មទីផ្សារ(តម្លៃភាគហ៊ុនក្រុមហ៊ុន ចុះបញ្ជីក្នុងផ្សារមូលបត្រទាំងអស់) កើនឡើងខ្ពស់បំផុតដល់ 802លានដុល្លារ។ ទន្ទឹមនឹងនេះទំហំនៃការជួញដូរភាគហ៊ុនបានហក់ឡើងខ្ពស់បំផុតរហូតដល់ 30លានដុល្លារខណៈបរិមាណជួញដូរភាគហ៊ុនមានចំនួន 9.45លានហ៊ុន ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងផ្សារមូលបត្រកម្ពុជា”។
ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា៖“កត្តាទាំងនេះបញ្ជាក់ថា នេះជាការចាប់ផ្ដើមរីកធំធាត់ឡើងៗនៃវិស័យមូលបត្រ ហើយក៏ជាការទាក់ទាញក្រុមហ៊ុនឱ្យមកចុះបញ្ជីផងដែរ។
ជាក់ស្ដែងក្នុងឆ្នាំ2020 នេះ ជាមួយនឹងលក្ខខណ្ឌអំណោយផលជាច្រើន ដូចជាកំណើនសេដ្ឋកិច្ចនៅតែបន្ដកើនឡើង ការផ្ដល់ការលើកទឹកចិត្តរឿងពន្ធដារក្នុងវិស័យមូលបត្រ ការស្ទុះងើបឡើងនៃក្រុមហ៊ុនដែលមានបំណងចុះបញ្ជី ការឈានជើងចូលទីផ្សាររបស់ធនាគារធំៗក្នុងស្រុក ក៏ដូចជាសញ្ញាវិជ្ជមាននៃការចូលរួមរបស់ប្រជាជនកម្ពុជាក្នុងការវិនិយោគដែរ”។
សូមបញ្ជាក់ថា សន្និសីទស្តីពី“ទស្សនវិស័យនៃវិស័យមូលបត្រនៅកម្ពុជាឆ្នាំ2020”ដែលបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ផ្សារមូលបត្រនៅក្នុងឆ្នាំ2020 ក៏ដូចជាចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ដ្ររបស់ផ្សារមូលបត្រក្នុងឆ្នាំ2020 នេះ គឺក្នុងគោលបំណងលើកកម្ពស់នូវការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាព និងវឌ្ឍនភាព និងដើម្បីជាធាតុចូលសម្រាប់ការវិនិយោគជាតិ និងអន្ដរជាតិ ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាសាធារណជនទូទៅប្រើប្រាស់ក្នុងគោលដៅនានា។
លោក ហា ជុនវ៉ុន អ្នកយុទ្ធសាស្ត្រទីផ្សារ និងជានាយករងនៅផ្សារមូលបត្រកម្ពុជាបានចង្អុលបង្ហាញថា មូលធននីយកម្មទីផ្សារក៏ជួបប្រទះនូវការកើនឡើងគួរឱ្យកត់សម្គាល់ដែរ។
គិតត្រឹមដំណាច់ឆ្នាំ2018 មានត្រឹមតែប្រមាណ 442.92លានដុល្លារប៉ុណ្ណោះ តែគិតមកត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 វាបានកើនឡើងដល់ 70.15លានដុល្លារ ដែលជាការកើនឡើង 57,7%បើប្រៀបធៀបនឹងឆ្នាំ2018។ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងឆ្នាំ2019 គឺ 157,045ដុល្លារក្នុង 1ថ្ងៃ។ បើប្រៀបធៀបជាមួយឆ្នាំ2018 តួលេខនេះមានការកើនឡើង 4.9ដង។ម្យ៉ាងវិញទៀត