លោកអ្នកប្រហែលជាបានស្គាល់ហើយ លោក Ben Davis អ្នកអភិរក្សនិយមជនជាតិអាមេរិក ដែលសុខចិត្តបោះបង់វណ្ណៈ ទ្រព្យសម្បត្តិ និងសាច់ញាតិបងប្អូននៅប្រទេសកំណើតរបស់ខ្លួន មកធ្វើការនៅអង្គការអភិរក្សព្រៃឈើនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ បន្ទាប់មកលោកក៏ស្ម័គ្រចិត្តរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ ដើម្បីថែរក្សាព្រៃឈើ និងសត្វព្រៃដែលបាននិងកំពុងយារយីពីសំណាក់ជនខិលខូចមួយចំនួនដែលជាអ្នកស្រុករស់នៅក្នុងតំបន់នោះពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន។
ថ្មីៗនេះ ក្នុងន័យជួយលើកទឹកចិត្ត ក៏ដូចជាថ្លែងអំណរគុណទៅដល់លោក Ben Davis ដែលចំណាយពេលយ៉ាងច្រើនរស់នៅក្នុងតំបន់ភ្នំត្នោត-ភ្នំពកនេះ ការពារព្រៃឈើ និងដើម្បីបញ្ជ្រៀបព័ត៌មានឱ្យបងប្អូនក្នុងតំបន់ ក៏ដូចជាទូទាំងប្រទេសបានដឹងពីសារប្រយោជន៍ព្រៃឈើ តារាសម្ដែងចៅខ្មែរបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញើសឈាមការពារព្រៃឈើដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណើតមករស់នៅកម្ពុជាដើម្បីព្រៃឈើរបស់យើង។ ខ្ញំបាទ សង្ឃឹមថាមហាគ្រួសារខ្មែរ និង គាំទ្រ ហើយស៊ែវីដេអូនេះបន្តដើម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង:pray:
:heart:You are my hero :heart: »។
សូមជម្រាបបន្ថែមថាលោក Ben Davis បានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំមកហើយ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាកក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ៕