បន្លែ និងផ្លែឈើដែលមានពណ៌ផ្សេងៗពីគ្នានីមួយៗ សុទ្ធតែមានគុណប្រយោជន៍ខាងសារធាតុអាហារខុសប្លែកពីគ្នា ដូច្នេះបើចង់ទទួលទានអាហារឱ្យក្លាយជាថ្នាំ ត្រឹមតែ 5ប្រភេទក្រុម មិនគ្រប់គ្រាន់ទេ ត្រូវឱ្យគ្រប់ទាំង 5ពណ៌ទៀតផង។
ទី1. បន្លែ និងផ្លែឈើពណ៌ក្រហម* មុខម្ហូបសុខភាព៖ ទឹកជ្រលក់ប៉េងប៉ោះដុត និងឆាប៉េងប៉ោះ។
* មានអ្វីល្អខ្លះ?៖ ឡៃខូពីន ឃែរ៉ូធីណយដ៍ ដែលឱ្យពណ៌ក្រហមដល់ផ្លែប៉េងប៉ោះទុំ និងផ្លែឪឡឹក គឺជាសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីមួយដ៏ល្អបំផុត កាត់បន្ថយការត្រូវបានបំផ្លាញរបស់ប្រូតេអុីន កាត់បន្ថយភាពប្រថុយនឹងការកើតជំងឺបេះដូង និងការពារមហារីក បានយ៉ាងល្អទៀតផង។
Tip៖ ឡៃខូពីន នឹងបញ្ចេញឥទ្ធិពលបានពេញទំហឹង នៅពេលឆ្លងកាត់ការចម្អិនដោយប្រើកម្ដៅ។
ទី2. បន្លែ និងផ្លែឈើពណ៌ស្វាយ* មុខម្ហូបសុខភាព៖ ត្រប់វែងពណ៌ស្វាយជ្រលក់ពងមាន់ចៀន និងស្ងោរស៊ុបស្ពៃក្តោបពណ៌ស្វាយ។
* មានអ្វីល្អខ្លះ?៖ ពណ៌ស្វាយដែលយើងឃើញនោះ កើតឡើងពីការរួមគ្នារបស់សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ក្រុមអ៊ែនថូសាយ៉ានីន មានឥទ្ធិពលក្នុងការពន្យារការកើតរោគជាតិខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម និងរោគសរសៃឈាមបេះដូងឡើងរឹង និងថែមទាំងជួយបង្កើនលំហូរវិលនៅក្នុងសរសៃឈាមតូចៗ និងជួយពន្យារការចុះខ្សោយរបស់កែវភ្នែក។ បន្លែ ផ្លែឈើក្នុងក្រុមពណ៌ស្វាយនេះ មានដូចជា ផ្លែស្រកានាគសាច់ពណ៌ស្វាយ ស្ពៃក្តោបពណ៌ស្វាយ ដំឡូងពណ៌ស្វាយ ផ្លែទំពាំងបាយជូរ បាយតំណើបខ្មៅ និងផ្លែពោតពណ៌ស្វាយជាដើម។
Note៖ ក្លិន និងពណ៌ អាចខុសពីផ្លែត្រប់វែង ឬស្ពៃក្តោបធម្មតា តែរសជាតិឆ្ងាញ់ម
ទី3. បន្លែ និងផ្លែឈើពណ៌ស* មុខម្ហូបសុខភាព៖ ញាំផ្សេងៗ(មានមើមខ្ទឹម-សស្រស់)ដែលមានដាក់ខ្ទឹមបារាំង។
* មានអ្វីល្អខ្លះ?៖ សារធាតុសំខាន់នៅក្នុងបន្លែ ផ្លែឈើពណ៌ស គឺអាល់លិស៊ីន ដែលជួយគ្រប់គ្រងបរិមាណជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយកូលេស្តេរ៉ូល និងអឹលឌីអឹល(ជាតិខ្លាញ់អាក្រក់)។ មាននៅក្នុងមើមខ្ទឹមស និងមើមខ្ទឹមបារាំង ក្រៅពីនេះនៅមានពណ៌របស់ផេកធីន ដែលជាជាតិកាកសរសៃរលាយក្នុងទឹក (ឃើញមាននៅក្នុងសាច់ផ្លែប៉ោម ផ្លែត្របែក និងផ្លែស្រកានាគសាច់ពណ៌ស)ដែលជួយធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមនៅនឹងស្មើ កាត់បន្ថយភាពឃ្លានអាហារ ល្អសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់ខ្លួន។
ទី4. បន្លែ និងផ្លែឈើពណ៌បៃតង* មុខម្ហូបសុខភាព៖ ឆាត្រកួនប្រេងខ្យង ឆាបន្លែប្រូខូលីជាមួយបង្គា ស្ងោរស្លឹកបាស់សាច់ជ្រូកចិញ្ច្រាំ។
* មានអ្វីល្អខ្លះ?៖ បន្លែពណ៌បៃតង សម្បូរទៅដោយ លូធីន និងស៊ីស៊ែនធីន ដែលជួយបញ្ចុះអត្រាការចុះខ្សោយរបស់ផ្ទាំងអេក្រង់សរសៃប្រសាទភ្នែក ដែលជាមូលហេតុសំខាន់អាចធ្វើឱ្យភ្នែកខ្វាក់នៅពេលអាយុច្រើនឡើង។
Tip៖ បើធ្វើម្ហូបអាហារបរិភោគខ្លួនឯង គួរប្រើពេលវេលាកុំឱ្យលើស 5នាទីក្នុងការចម្អិនបន្លែពណ៌បៃតងមិនដូច្នោះទេ សារធាតុអាហារល្អៗ នឹងបាត់បង់អស់ដោយសារកម្ដៅ ដែលអាចសង្កេតឃើញបានតាមរយ:បន្លែដែលចាប់ផ្តើមប្តូរទៅជាពណ៌លឿង លែងបៃតងស្រស់ដូចមុន។
ទី5 .បន្លែ និងផ្លែឈើពណ៌លឿង/ទឹកក្រូច* មុខម្ហូបសុខភាព៖ ល្ពៅឆាសាច់ជ្រូកចិញ្ច្រាំ ញាំការ៉ុត។
* មានអ្វីល្អខ្លះ? បន្លែផ្លែឈើដែលមានពណ៌លឿង និងពណ៌លឿងទុំ ដូចជា ផ្លែល្ពៅ មើមការ៉ុត ផ្លែត្រសក់ស្រូវ និងល្ហុងទុំ ដែលសម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជាពិសេសបំផុត អាល់ហ្វា និងបេតាឃែរ៉ូធីន ដែលជួយបំប៉នខ្សែភ្នែក ឆ្អឹង និងប្រព័ន្ធការពារជំងឺរឹងមាំ និងជួយជំរុញការកម្ចាត់កោសិកាមហារីករបស់រាងកាយបានទៀតផង៕