បើនិយាយចំពោះបុរសៗវិញ អ្នកណាៗក៏សុទ្ធតែប្រាថ្នានូវភាពអស្ចារ្យ និងកម្លាំងមាំមួននៃសមត្ថភាពផ្លូវភេទដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនជមិនមែនសុទ្ធតែ អាចទទួលបានគ្រប់គ្នានោះឡើយ លើសពីនេះទៅទៀត មានអ្នកខ្លះបានបាត់បង់ភាពជាម្ចាស់ការរបស់ខ្លួននៅលើសមរភូមិក្ដៅសាច់មុនពេលកំណត់ក៏មាន។ តើចំណុចនេះបណ្តាលមកពីវ័យឱ្យប្រាកដ? ចម្លើយពិត លោកអ្នកអាចស្វែងយល់ជាមួយសំណេរខាងក្រោមនេះ ៖
1). មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរការរួមសង្វាសបានតែងតែកើតមានចំពោះបុរសវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ តើការយល់ឃើញខាងលើនេះពិតដែរ ឬទេ? ចម្លើយឆ្លើយថា ការលើកយកមកនិយាយយ៉ាងដូច្នេះ គឺនៅមិនទាន់ត្រឹមត្រូវ100%នៅឡើយនោះទេ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើតមានឡើង មិនថាអសមត្ថភាពនៃលិង្គ ឬលិង្គលែងដំណើរការនៅពេលចង់រួមរ័ក ពោលគឺនិយាយរួមថា លិង្គ មិនងើបរឹងតម្រូវទៅតាមការចង់បានក្នុងជីវិតភេទសម្ពន្ធនោះ វាមិនមែនបណ្តាលមកពីតែកក្តាអាយុកើនឡើងច្តើននោះទេ។ អាការមិនដំណើរការ នៃលិង្គក៏អាស្រ័យដោយសារតែមានបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ជីវិតភេទសម្ពន្ធ ដូចជាលិង្គវៀចក្រងេវនៅពេលងើបរឹងឡើង ដែលប្រភេទនេះ ភាសាបច្ចេកទេសហៅថា ជំងឺ Payronie (ជំងឺលិង្គ) ដែលអូសបន្លាយពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញទឹកកាមពេក។2). ពេលដែលកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ធ្លាក់ចុះទាប តើអាចមានឥទ្ធិពលដល់សុខភាពផ្លូវភេទដែរ ឬទេ? ហើយការធ្លាក់ចុះនៃចំណង់តណ្ហាលិង្គ មិនអាចងើបរឹងបានដូចកាលពីមុន និងបណ្តាលឱ្យបុរសលែងរវីរវល់នឹងការរួមសង្វាសតទៅទៀត ឬយ៉ាងណា ? ការពិតគឺយ៉ាងដូច្នេះមែន។ អាការដូចដែលបានលើកយកមកធ្វើជាអំណះអំណាងនេះ ក៏អាស្រ័យដោយសារការស្រកថយចុះនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នៅពេលអាយុឈានចូលដល់ល្បាក់៤០ឆ្នាំ រូបកាយរបស់បុរសក៏ចាប់ផ្តើមធ្លាក់ថយចុះក្នុងការផលិតចេញនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នេះ ។ Testosterone ជាអ័រម៉ូនដ៏ពិសិដ្ឋក្នុងការបង្កើនកំលាំងសាច់ដុំ ក្នុងការជួយកំចាត់ជាតិខ្លាញ់ពីក្នុងរូបរាងកាយ ដើម្បីជួយផលិតទឹកកាមចេញមក។
បុរសភេទទាំងអស់សុទ្ធតែមានបញ្ហាដូចគ្នា ដោយសារតែកម្រិតអ័រម៉ូន Testosterone ត្រូវធ្លាក់ចុះទៅតាមធម្មជាតិ ប៉ុន្តែមិនមែនមានន័យថា អ័រម៉ូននេះ អស់រលីងនោះទេ ពោលគឺវាអាចរក្សាទុកបានមួយភាគណានោះក្នុងរូបកាយរបស់បុរសអស់មួយជីវិត ដោយមិនបានបណ្តាលឱ្យកើតមានបញ្ហាអ្វីដែល ធ្ងន់ធ្ងរនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានបុរសប្រមាណ ១/៥ (ក្នុងចំណោម៥នាក់អាចមានម្នាក់) ដែលអាយុលើសពី៦០ឆ្នាំ ទៅមានកំរិតអ័រ ម៉ូន Testosterone ក្រោមកម្រិតមធ្យម ឬធម្មតា ដែលគេហៅថា អាការរងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរ ស្ថិតនៅក្នុងករណីយ៉ាង។ ដូច្នេះការព្យាបាល ដោយឱសថប្រភេទអ័រម៉ូន គឺអាចជាជម្រើសមួយដ៏ល្អដែលទទួលយកបាន ។
3). តើការបរិភោគអាហារសម្បូរទៅដោយជាតិខ្លាញ់ អាចបង្កផលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទរបស់បុរសដែរ ឬទេ? វាជាការពិតណាស់ទៅហើយ ដែលរបបអាហារបរិភោគគ្មានតុល្យភាពត្រឹមត្រូវប្រចាំថ្ងៃ អាចជះឥទ្ធិពលយ៉ាងច្រើនដល់គុណភាព និងបរិមាណនៃជីវិតផ្លូវភេទរបស់បុរស។ ផ្អែកតាមការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញឱ្យឃើញច្បាស់ថា បុរសដែលចូលចិត្តបរិភោគខ្លាញ់ ឬកូឡេស្តេរ៉ូល ដូចជាឆាចៀនខ…៘ សុទ្ធតែងាយទទួលរងផលប៉ះពាល់ដល់សមត្ថភាពនៃលិង្គ ដោយមិនអាចទទួលបានក្តីពេញចិត្តក្នុងជីវិតភេទសម្ពន្ធនោះឡើយ ជាពិសេសខណៈដែលមិនបានបរិភោគអាហារមានតុល្យភាពរវាងត្រីសាច់បន្លែផ្លែឈើ ដែលជាសារជាតិបំប៉នយ៉ាងសំខាន់ ចំពោះសុខភាពផ្លូវភេទ។ ការកាត់បន្ថយ សុរា និងគ្រឿងស្រវឹងផ្សេងៗ (សារធាតុអាល់កុល) បារី ថ្នាំជក់ ក៏ទទួលបានលទ្ធផលដ៏ល្អ ព្រោះតែគ្រឿងទាំងអស់នេះអាចធ្វើឱ្យមានការធ្លាក់ថយចុះនូវចំណង់ផ្លូវភេទ ថែមទាំងធ្វើឱ្យបាត់បង់សារជាតិបំប៉នសំខាន់ ដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទបុរស។
បន្ទាប់ពីបានស្វែងយល់តាមរយៈទំព័រសុខភាពផ្លូវភេទខាងលើនេះ លោកអ្នកពិតជាអាចមានវិធីសាស្រ្តក្នុងការបង្ការ និងបញ្ចៀសភាពអសមត្ថភាពនៃសម្ពន្ធមេត្រីដ៏ផ្អែមល្ហែមរបស់លោកអ្នកបានខ្លះហើយមែនទេ ? សូមធ្វើការពិចារណា ដើម្បីភាពយូរអង្វែងនៃសមត្ថភាពផ្លូវភេទរបស់អ្នកទាំងអស់គ្នា៕