នៅថ្ងៃម្សិលមិញនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងចំពោះតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវបានក្រុមក្មេងៗវាយចំរូបខ្លួន ខណៈមិនដឹងរឿងអ្វីសោះ។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំង ខណៈត្រូវក្មេងសិស្សក្នុងសាលាវាយតប់មើលលើរូបខ្លួន។
ប៉ុន្មានម៉ោងមុននេះបន្ដិច ពេជ្រ ថៃ បានចេញវីដេអូបកស្រាយថា ករណីដែលខ្លួនត្រូវគេវាយនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ ព្រឹកម៉ោង៩ នៅ វិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង មិនមែននៅវិទ្យាល័យទូលស្វាយព្រៃឡើយ ដោយសារតែពេលនេះ ពេជ្រ ថៃ បានមករស់នៅខេត្តបាត់ដំបងវិញ។ ពេជ្រ ថៃ បានបកស្រាយថា ខ្លួនពុំដែលមានជម្លោះអ្វីជាមួយនឹងនរណាឡើយ ដោយថ្ងៃនោះកំពុងអង្គុយលេងជាមួយនឹងមិត្តភក្តិក្នុងថ្នាក់រៀន ក៏ស្រាប់តែមានក្រុមក្មេងទំនើងប្រមាណជា២០នាក់ចូលមកដល់ក្នុងថ្នាក់ ដោយ ពេជ្រ ថៃ ថាក្រុមនោះឃើញអ្នកណាគឺវាយអ្នកនោះផ្អើលពេញថ្នាក់តែម្តង។
យ៉ាងណាមិញ ពេជ្រ ថៃ ក៏បានបញ្ជាក់ថា ក្មេងដែលបានវាយមកលើខ្លួនខ្ញុំនោះ ជាសិស្សម្នាក់ដែលធ្លាប់ ជាសិស្សដែលរៀនពូកែ តែមិនដឹងជាមូលហេតុអ្វី បានជាសិស្សម្នាក់នោះមានចិត្តមកវាយដំលើខ្ញុំ បែបនេះ។ នៅថ្ងៃច័ន្ទនេះខ្លួននឹងដាក់ពាក្យបណ្តឹង ក្នុងហេតុផលការពារខ្លួននៅថ្ងៃក្រោយ និងចង់ដឹងថាមូលហេតុអ្វីបានជាត្រូវក្មេងទំនើងវាយ៕