ខុន ស៊ីចាន់ កីឡាករមានបទពិសោធនៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និងអន្តរជាតិ ONE Championship ត្រូវបានសង្វៀន ONE ចាប់គូឱ្យឡើងប្រកួតសាជាថ្មីតំណាងឱ្យកម្ពុជាម្តងទៀតហើយ នាដើមឆ្នាំ2020នេះ។
កីឡាកររូបនេះនឹងត្រូវឡើងប្រកួតលើសង្វៀន ONE Championship ទល់ជាមួយនឹងកីឡាករជើងខ្លាំងចំបាប់ជម្រើសជាតិឥណ្ឌូនេស៊ី Eko Roni Saputra នៅថ្ងៃសុក្រ ទី7 ខែកុម្ភៈនេះ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ផងដែរថា ស៊ីចាន់ មានកំណត់ត្រាឈ្នះ3 និងចាញ់ 5លើក នៅសង្វៀនគុនចម្រុះ ស្របពេល Saputra មានកំណត់ត្រាឈ្នះ 1លើក និងចាញ់ 1លើក លើសង្វៀន ONE Championship កន្លងមកដូចគ្នា៕