កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់លីកកំពូលរបស់ប្រទេសជប៉ុន Consadole Sapporo បានប្រកាសអំពីការផ្ទេរយកកីឡាករអ្នកចាំទីជម្រើសជាតិថៃម្នាក់ទៅកាន់ក្លិបរបស់ខ្លួន សម្រាប់រដូវកាល2020 ខាងមុខនេះ។
អ្នកចាំទីលេខ1 ជម្រើសជាតិថៃ Kawin Thamsatchanan សម្រេចទៅចូលរួមជាមួយក្លិប Consadole Sapporo ក្នុងក្របខ័ណ្ឌ J.League ក្នុងលក្ខខណ្ឌខ្ចីជើង 2ឆ្នាំពីក្លិបនៅលីកទី2 របស់បែលហ្ស៊ិក OH Leuven។
គួរបញ្ជាក់ផងដែរថា អ្នកចាំទី Kawin Thamsatchanan គឺជាអ្នកចាំទីដៃទី1 របស់ថៃអស់រយៈពេលជាង 15ឆ្នាំមកហើយ ដោយបានចូលលេងឱ្យក្រុមជម្រើសជាតិថៃ ចាប់តាំងពីឆ្នាំ2006 មកម្ល៉េះ៕