(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី០៤ ដល់ ទី១០ ខែកុម្ភៈ ជ្រលងសម្ពាធខ្ពស់រំកិលគ្របដណ្តប់លើកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យ៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* នៅថ្ងៃទី៤-៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក
– សីតុណ្ហភាពអប្បបរមា មានពី១៧-២១អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ
* តំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ
* តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ
នៅថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម៕