ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី4 ខែកុម្ភៈ បានសម្រេចប្រកាសប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល2020 នេះតទៅ នៅសម្រាប់ការប្រើប្រាស់នៃលីកកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែរ។
ដោយក្រសួងការពារជាតិ បានប្ដូរឈ្មោះរបស់ខ្លួនទៅជា “សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ” វិញ ចាប់ពីថ្ងៃទី31 ខែមករា ឆ្នាំ2020តទៅ។
ក្រៅពីការផ្លាស់ប្ដូរឈ្មោះ ក្លិបមួយនេះក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) របស់ក្លិបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លិបនៅខាងក្រោមផងដែរ៕