សម្រាប់មនុស្សមួយចំនួនប្រហែលជាចាប់អារម្មណ៍ និងមួយចំនួនទៀតមិនចាប់អារម្មណ៍នោះទេ ទៅលើមូលហេតុដែលនាំឱ្យត្រីនៅពេលងាប់អណ្ដែតផ្ងារពោះឡើងលើ។
យោងតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ដោយសាររូបរាងរបស់ត្រីមានសាច់ក្រាស់នៅផ្នែកខាងលើ និងផ្នែកខាងក្រោមជាសាច់ស្តើង ហើយខាងក្នុងគឺប្រអប់ពោះ ពេលត្រីងាប់ទៅ អវយវៈផ្ទៃក្នុងស្អុយរលួយ ហើយបញ្ចេញជាហ្គាសចេញមកពេញណែននៅក្នុងពោះ ទើបធ្វើឱ្យខ្លួនត្រីក្រឡាប់មកអណ្តែតផ្ងារពោះហ្នឹងឯង៕