កីឡាករ Jeong Seung Won នៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង សព្វថ្ងៃលេងឱ្យក្រុម Daegu FC កំពស់ 1.85ម និងមានវ័យ 23ឆ្នាំ ត្រូវបានវេបសាយមួយនៃប្រទេសកូរ៉េខាងត្បូងចាត់លំដាប់ថ្នាក់ថា ជាកីឡាករដែលមានរូបរាងសង្ហាជាងគេបំផុតក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន។
កីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងម្នាក់នេះ បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកកាសែតនៅទូទាំងទ្វីបអាស៊ី បន្ទាប់ពីរូបគេបានជួយឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងរបស់គេឈ្នះពានរង្វាន់ យុវជនអាយុក្រោម 23ឆ្នាំ គួបផ្សំជាមួយនឹងរូបរាង និងមុខមាត់ដ៏សង្ហារបស់រូបគេ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី27 ខែមករាមុននេះ ក្រុមជម្រើសជាតិបាល់ទាត់កូរ៉េ បានប៉ះគ្នាជាមួយក្រុមមកពីប្រទេសអារ៉ាប់រួម ហើយលទ្ធផលបញ្ចប់នោះ គឺក្រុមកូរ៉េបានលើកពានសម្រាប់បណ្ដាប្រទេសអាស៊ីទាំងមូល៕