ខាងក្រោមនេះគឺជាបទចម្រៀងដែលមានទំនងទំនុកភ្លេងបែបយឺតៗ កម្សត់សោកសៅ ត្រូវនឹងបរិយាកាសដ៏សែនស្រងេះស្រងោចរបស់ទីក្រុងវូហានដែលត្រូវបានបិទជិតទាំងស្រុង។
ចំណែកសំឡេងច្រៀង គឺជាការច្រៀងជាពួក និងច្រៀងឆ្លាស់គ្នាប្រុស-ស្រី និងមាន សំឡេង ព្យ៉ាណូបន្ទរតាមរហូត ព្រមទាំងមានសំឡេងរបស់កុមារប្រុស-ស្រីច្រៀងប្រកបជាមួយទៀតផង។
បទចម្រៀងនេះ ជារួម ទាំងទំនុកច្រៀង តន្ត្រី និងរូបភាពដែលបង្ហាញឡើង មើលទៅសែនកម្សត់ស្រងេះស្រងោច នឹកអាណិតទីក្រុងដែលធ្លាប់តែរីកចម្រើនអ៊ូអរ និងប្រជាជនដែលធ្លាប់តែសប្បាយរីករាយ នាំឱ្យទប់ទឹកភ្នែកស្ទើរតែមិនបាន..។
តទៅនេះ គឺទំនុកច្រៀង 1ផ្នែកតូច ដែលក្រុមការងាររបស់គេហទំព័រឡារ៉ែន បានបកប្រែ និងកែសម្រួលយកមកជូនមិត្តអ្នកអានបានដឹងខ្លះៗ។ សង្ឃឹមថា វិបត្តិដែលមនុស្សជាតិ ជាពិសេសអ្នកក្រុងវូហានកំពុងជួបប្រទះនាពេលនេះ នឹងបានធូរស្រាលនាពេលឆាប់ៗនេះ។
វូហាន តស៊ូឡើង!!
-ទីក្រុងខ្ញុំ ពេលនេះឈឺហើយ តែខ្ញុំនៅតែស្រឡាញ់អ្នកជានិច្ច វូហាន…
ខ្យល់បក់ផាយផាត់លើតំបន់ ចៀ តៅ ឆូ ធ្វើឱ្យសត្វកូនអណ្ដើកមាសទទះស្លាប
លើគ្រែឫស្សីនៅមានក្មេងៗគេងសុបិន
-ទីនេះគឺផ្ទះខ្ញុំ ខ្ញុំធំឡើងនៅទីនេះ
ខ្ញុំធ្លាប់ដើរឆ្លងទន្លេ យ៉ង់ហ្ស៊ីកៀងម៉ា
បើកឡានលេងពេលរាត្រី
អ្វីៗជុំវិញខ្លួនខ្ញុំ សប្បាយខ្ញៀវខ្ញា
ពេលយប់ តែងនាំគ្នាចេញទៅរកអីញ៉ាំ តែពេលនេះលែងមានហើយ…
(ពោល ៖ ខ្ញុំ គឺអ្នកស្រុកវូហាន…វូហាន ខ្ញុំស្រឡាញ់អ្នក)
ប្រភព៖ សារព័ត៌មានបរទេស
កំណត់ហេតុអ្នកបកប្រែ៖ ខុសឆ្គងយ៉ាងណា សូមមេត្តាអត់ទោសផង