Jack Ma ដែលជាស្ថាបនិកនៃក្រុមហ៊ុន Alibaba បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ បុរសសម្បូរទ្រព្យបំផុតនៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ចាគប្រាក់ចំនួន 100លានយន់ (ជាង 14លានដុល្លារ) ដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។
ប្រាក់បរិច្ចាគចំនួន 40% នឹងត្រូវបែងចែក រវាងវិទ្យាស្ថានស្រាវជ្រាវ Chinese Academy of Sciences និង Chinese Academy of Engineering ខណៈប្រាក់ដែលនៅសល់ ត្រូវចែកទៅឱ្យបុគ្គលិកស្រាវជ្រាវ នៅទូទាំងប្រទេសចិន និងពិភពលោក ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រង និងទប់ស្កាត់វីរុសកូរ៉ូណានេះ។
បើយោងតាមអ្នកជំនាញមកពី គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានឱ្យដឹងថា ពួកគេជិតបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាបានសម្រេចហើយ។
គួរតែបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណា ទូទាំងពិភពលោកបានកើនឡើងដល់ជិត 1ម៉ឺននាក់ និងជាង 200នាក់ទៀតបានស្លាប់ (គិតត្រឹមថ្ងៃទី31 មករា 2020) ក្រោយវីរុសនេះបែកធ្លាយចេញពីទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំទៅ៕