ក្រសួងទេសចរណ៍របស់កម្ពុជា ថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយទាក់ទិននឹងវិធានការទប់ស្កាត់មេរោគរលាកសួត Corona។
នៅលើទំព័រ Facebook របស់ខ្លួន ក្រសួងទេសចរណ៍បានសរសេរថា៖ “ទោះជាពិភពលោកកំពុងប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus)ក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដោយធានាបាននូវការគ្រប់គ្រងបញ្ហាជំងឺថ្មីនេះ ដោយហ្មត់ចត់”។
ក្រសួងទេសចរណ៍បានសរសេរទៀតថា៖ “ទោះជាយ៉ាងនេះក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកំពុងផ្ទុះជំងឺនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ”។
ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានប្រកាសដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្តៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតែត្រៀមទទួលស្វាគមន៍ វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (coronavirus) បានយ៉ាងជឿជាក់បំផុត។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ អំពីវិធានការមួយចំនួនដែលឆ្លើយតបនឹងការផ្ទុះជំងឺផ្លូវដង្ហើមថ្មី Corona ៖
ប្រភព៖ ក្រសួងទេសចរណ៍