អ្នកប្រដាល់គុនខ្មែរ 2រូប គឺកីឡាករ សុខ រិទ្ធ និង ឯម សុធី នឹងចេញទៅប្រកួតនៅក្នុងកម្មវិធី WLC – world lethwei championship នៅប្រទេស មីយ៉ាន់ម៉ា ជាលើកដំបូង នៅថ្ងៃទី31 ខែមករា ឆ្នាំ2020 ខាងមុខនេះ។
ដោយក្នុងនោះ សុខ រិទ្ធ នឹងប្រកួតក្នុងទម្ងន់52.5 ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ SOMIONG LUKTUPFAH ចំណែក ឯម សុធី ក៏ត្រូវប៉ះម្ចាស់ផ្ទះ HEIN TUN AUNG ដែរ ដោយនឹងប្រកួតក្នុងទម្ងន់ 60គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា លោក ហ៊ុន ចាន់រាជ គ្រូបង្វឹកគុនចម្រុះរបស់កីឡាករទាំង 2រូបនេះ បាននិយាយថា លោកទទួលស្គាល់អាចនឹងលំបាកខ្លះៗក្នុងការប្រកួតជាមួយកីឡាករម្ចាស់ផ្ទះលើកដំបូងបែបនេះ តែលោកជឿជាក់លើសមត្ថភាពរបស់សុខ រិទ្ធ និងឯម សុធី ថា ពួកគេនឹងអាចធ្វើបានល្អ៕