មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថាការផ្សាយព័ត៌មានថា «រកឃើញអ្នកឆ្លងមេរោគកូរ៉ូណា2នាក់ទៀត នៅខេត្តកោះកុង» ជាព័ត៌មានមិនពិត។
បើតាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកោះកុងបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុងសូមធ្វើការឆ្លើយតបចំពោះសារព័ត៌មានដែលថាមកដល់ថ្ងៃទី29 ខែកមរា ឆ្នាំ2020 នេះមិនមានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស 2នាក់ក្នុងខេត្តកោះកុងដូចសារព័ត៌មានបានចុះនោះទេ។
សូមសារព័ត៌មានធ្វើការកែសម្រួល និងលុបចេញជាបន្ទាន់ ព្រោះវាជារឿងមិនពិត ធ្វើឱ្យមានការយល់ច្រឡំយ៉ាងខ្លាំង៕