មិនមានអ្នកណាម្នាក់ហ៊ានអះអាងខ្លួនថា មិនត្រូវការបញ្ហាសិចនោះទេ ផ្ទុយទៅវិញ ម្នាក់ៗសុទ្ធតែមានបំណងប្រាថ្នានូវភាពកក់ក្ដៅ សុខស្រួល និងអាចឈានដល់ចំណុចកំពូលនៃតម្រេកតណ្ហារបស់ខ្លួន ដែលវាគឺជាក្រមធម្មជាតិនៃមនុស្ស។ ជាមួយនឹងការចង់បាននូវភាពសុខស្រួលជាមួយដៃគូនេះ អ្វីដែលជាប្រការសំខាន់ និងត្រូវតែអនុវត្តមិនអាចរំលងបាននោះ គឺការបង្កើនភាពស្រៀវស្រើបដុតកម្ដៅនូវចំណង់កាមគុណដោយការចេះបបោសអង្អែលគ្រប់រូបភាពដែលអាចមានប្រសិទ្ធភាពខ្ពស់មុនពេលធ្វើការវាយសម្រុកសម្រេចតម្រេកតណ្ហាជាមួយដៃគូ។ ខាងក្រោមនេះគឺជាចំណុចល្អៗ ដែលអាចជាជំនួយរបស់លោកអ្នកមុនពេលបើកឆាកប្រយុទ្ធក្នុងសមរភូមិលើគ្រែ។
1. បបោសអង្អែលតាមរយៈសកម្មភាពមាត់
ការបបោសអង្អែលដោយការបឺតមាត់គ្នា គឺជាការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមកមួយប្រកបដោយភាពស្រៀវស្រើប។ បបូរមាត់ដ៏ស្រទន់របស់ភាគីស្រីនឹងញ័រចំប្រប់ដោយសារបានប៉ះផ្អឹបនឹងបបូរមាត់ប្រកបដោយសិល្បៈរបស់បុរសជាគូស្នេហ៍។ ក្នុងពេលដែល ខ្យល់ដង្ហើមក្តៅឧណ្ហៗ ដែលបាញ់ចេញពីច្រមុះភាគីខាងប្រុសទៅលើផែនថ្ពាល់ដ៏រលើបរលោងរបស់អ្នក វានឹងធ្វើឱ្យអ្នកទទួលអារម្មណ៍ថា ការខាំលិទ្ធបបូរមាត់ ជាមួយបុរសគូស្នេហ៍ជាការស្រេកឃ្លានត្រេកត្រអាលមួយ ហើយអារម្មណ៍របស់អ្នកក៏នឹងចាប់ផ្តើមឡើងកម្តៅដោយសកម្មភាពដ៏មមាញឹកនៃបបូរមាត់របស់បុរសជាគូស្នេហ៍។
2. បបោសអង្អែល ដោយការប្រើអណ្តាត
ការបបោសអង្អែលដោយស៊កអណ្តាតទៅកាន់ទីតាំងស្រៀវស្រើបឱ្យគ្នាទៅវិញទៅមកវាបានធ្វើឱ្យភ្លើងកាមគុណ កាន់តែពុះកញ្ជ្រោលរោលរាលខ្លាំងឡើង មិនចំពោះថាការថ្នាក់ថ្នមបបោសអង្អែលនោះកើតឡើងរវាងអណ្តាត និងអណ្តាត ឬអណ្តាត និងក ឬការបបោសអង្អែលដ៏ស្រៀវស្រើបបំផុតរវាងអណា្តតជាមួយនឹងទីតាំងអាថ៌កំបាំងរបស់គូស្នេហ៍ទាំងពីរនោះទេ ដោយសារតែអណ្តាតអាចគ្រប់គ្រងបានចង់គ្រលាស់ដាស់អារម្មណ៍ត្រង់ផ្នែកណា ឬចង់បាញ់ឆ្ពោះទៅកាន់ផ្នែកទទួលអារម្មណ៍ស្រើបស្រាលណាមួយរបស់ដៃគូ។ ដូច្នេះ ទើបអណ្តាតជាផ្នែកសំខាន់បំផុតមួយក្នុងការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមក ព្រោះថាប្រសិនបើខ្វះការបបោសអង្អែលដោយការប្រើអណ្តាតនោះសេចក្តីសុខស្រួល ដែលបានពីសិចនឹងមិនបានសមដូចបំណងឡើយ។
3. បបោសអង្អែលដោយប្រើច្រមុះថើបឈ្មុល
ការបបោសអង្អែលឱ្យគ្នាទៅវិញទៅមកដោយការប្រើច្រមុះថើបស្រង់ក្លិនឈ្មុសឈ្មុលចាត់ទុកថា ជាសកម្មភាពលើគ្រែពិសេសមួយដែលគូស្នេហ៍ម្នាក់ៗ គប្បីបំពេញឱ្យគ្នា។ សិចដែលខ្វះការបបោសអង្អែលដោយច្រមុះទៅលើទីតាំងស្រៀវស្រើបផ្សេងៗគឺជាសិចដែលមិនបានសម្តែងចេញនូវក្តីស្រឡាញ់ឱ្យដល់ទីបំផុតឡើយ លើកលែងតែការចូលដល់ទីតាំងនោះមានក្លិនមិនល្អ។ អារម្មណ៍ដែលគូស្នេហ៍ច្រើនតែបំពេញឱ្យគ្នាទៅវិញទៅមកនោះ គឺត្រង់បរិវេណកជាពិសេសខាងស្រីពេលត្រូវឈ្មុសឈ្មុលដោយច្រមុះកោងស្រួចរបស់បុរសគូស្នេហ៍ តែងតែបិតភ្នែកប្រិមៗផ្អឹបមាត់ប្រកបដោយសេចក្តីសុខស្រួលរាល់លើក។
4. បបោសអង្អែលដោយបង្អូសម្រាមដៃ
ការប្រើម្រាមដៃជំនួសក្នុងការមានសិចនោះ វាជាអាវុធរំញោច និងដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលបានខ្លាំង។ ម្រាមដៃដល់ស្រលូនដែលដាក់បង្អូសទៅលើចំណុចសំខាន់ៗលើរាង្កកាយធ្វើឱ្យអារម្មណ៍គូស្នេហ៍អ្នកទាំងពីរពុះកញ្ច្រោល។ ម្រាមដៃដែលធ្វើការវាយលុក បានគ្រប់កន្លុកកន្លៀតកៀនកោះទាំងអស់លើរាង្គកាយ ជាពិសេសទីកំបាំង ឬទីតាំងហប់ខ្យល់។កតា្តសំខាន់ គូស្នេហ៍ច្រើនប្រើម្រាមដៃ ដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ច្រោល ឬអាចនិយាយម្យ៉ាងទៀតថា ដើម្បីកម្តៅសាច់ដុំរាង្គកាយមុននឹងឈានដល់ដំណាក់កាលដាក់ចូលដកចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្រចកដៃ អ្វីដែលមិននឹកស្មានអាចកើតឡើងបាន ពីព្រោះកាលដែលអ្នកទុកក្រចកដៃវែងពេកនោះមុខ ក្រចកអាចនឹងបង្ករបួសស្នាមដល់គ្នា។
5. បបោសអង្អែលដោយខ្លួនប៉ះខ្លួន
គូស្នេហ៍ជាច្រើនអាចនឹងមើលរំលងនូវការបបោសអង្អែលចំណុចមួយនេះ ប៉ុន្តែយើងសូមបញ្ជាក់ប្រាប់ថា ការដែលខ្លួនត្រូវផ្អោបនិងត្រូវឱបរឹតយ៉ាងណែននោះផ្តល់នូវសេចក្តីសុខ និងភាពកក់ក្តៅដល់គូស្នេហ៍ទាំងសងខាង ដូច្នេះចូរកុំបោះបង់ការបបោសអង្អែលដោយខ្លួនប៉ះខ្លួននេះឱ្យសោះ៕