កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមបាល់ទាត់ក្នុងលីកកំពូលកម្ពុជា AEU បានក្លាយជាជើងឯកពានរង្វាន់ Pre-Season Cup មួយ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយលទ្ធផលស្មើគ្នា 3ទល់នឹង3។
មុនឈានដល់លើកការពានមិត្តភាពនេះ អាស៊ីអឺរ៉ុបបានទម្លាក់ណាហ្គាវើលដ៍នៅថ្ងៃបើកឆាកក្នុងពិន្ទុ 4ទល់នឹង3 កាលថ្ងៃព្រហស្បតិ៍ ទី16 ខែមករា និងឈ្នះក្រុមក្រសួងការពារជាតិ 5ទល់នឹង4 ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី (90នាទីស្មើគ្នា 3-3)។ ចំណែកចំណាត់ថ្នាក់លេខ3 បានទៅលើណាហ្គាវើលដ៍ ដែលឈ្នះសូលទីឡូអង្គរ 1ទល់នឹង0។
គួរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់មិត្តភាព TV5 Pre-Season Championship 2020 ត្រូវបានរៀបចំដោយក្លិបក្រសួងការពារជាតិ ដែលចាប់ផ្ដើមការប្រកួតកាលពីល្ងាចថ្ងៃទី16 ខែមករាកន្លងទៅ ដោយមានក្រុមចំនួន4 ចូលរួមរួម មានក្រុមក្រសួងការពារជាតិ សូលទីឡូអង្គរ ណាហ្គាវើលដ៏ និងអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់៕