ដួង ម៉ានិច មួយរយៈកន្លងមកនិយមបង្ហាញខ្លួនក្នុងទម្រង់ឈុតបុរាណខ្មែរ ដែលធ្វើឱ្យកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្ដាក្រាម ។ ដោយឡែកថ្មីៗនេះ តារាស្រីរូបនេះ តុបតែងខ្លួនក្នុងឈុតស្លៀកពាក់បុរាណចិន ផាត់មុខ ធ្វើសក់ ពាក់គ្រឿងអលង្ការរយីងរយោង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវមហាជនលាន់មាត់សរសើរថាស្អាតប្លែកគួរជាទីគយគន់ម្យ៉ាង ។
ខណៈ គង់ ចាន់ស្រីមុំ តែងខ្លួន ចិនបែបនេះមហាជនលាន់មាត់ថាមើលមិនសឹងស្គាល់…! ឈុតសម្លៀកបំពាក់បែបប្រពៃណីចិនយ៉ាងស្រស់សោភា លេងជាមួយនឹងទឹកមុខកាចបន្តិចមើលទៅស្អាតខ្លាំង ចំណាំសឹងតែមិនបាន ។ តាមរយៈរូបភាពជាច្រើននៅលើបណ្ដាញធ្វើឱ្យឃើញថា តារាស្រីរូបនេះពិតជាស្អាតប្លែក ក្នុងឈុតសម្លៀកអ្នកម្នាងចិន ស្អាតស្ទើរតែគ្រប់ប៉ិស្ដិ៍ទៅហើយ៕