នៅពេលនគរបាលប្រទះឃើញ សាកសពបុរសរងគ្រោះម្នាក់ នៅសល់តែផ្នែកខ្លះនៃរាងកាយប៉ុណ្ណោះ។
ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា កសិករជនជាតិប៉ូឡូញម្នាក់ដែលបានបាត់ខ្លួនតាំងពីថ្ងៃចុងឆ្នាំ2019 មកនោះ ការពិត គឺត្រូវជ្រូកដែលខ្លួនឯងចិញ្ចឹម ហែកស៊ីខ្ទេចខ្ទីសឹងតែគ្មាននៅសល់បំណែក។ ប៉ូលិសបាននិយាយថា បុរសរងគ្រោះដែលមានអាយុប្រហែល 70ឆ្នាំរូបនោះ ទំនងជាបានដួលសន្លប់ដោយសារអាការគាំងបេះដូង មុននឹងត្រូវជ្រូកដែលគាត់ចិញ្ចឹមនោះហែកស៊ីជាចំណី។
ពេលមកដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកភូមិ ក្រុមប៉ូលិសបានពិនិត្យឃើញថា ខ្លួនប្រាណជនរងគ្រោះនៅសល់តែឆ្អឹង និងសាច់ប៉ុន្មានដុំតែប៉ុណ្ណោះ។
រដ្ឋអាជ្ញានៃស្រុក Magdalena Serafin បានឱ្យដឹងថា៖ “យើងខ្ញុំមិនដឹងច្បាស់ថា ជនរងគ្រោះត្រូវជ្រូកហែកស៊ីនៅពេលណានោះទេ ប៉ុន្តែប្រហែលជានៅចន្លោះពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ទៅថ្ងៃទី8 មករា ឆ្នាំ2020។ រដ្ឋអាជ្ញាបានបន្ថែមថា ជ្រូកដែលស៊ីសាច់មនុស្សនេះ មានទាំងអស់ 14ក្បាល ក្នុងនោះមានជ្រូកធំៗចំនួន 2ក្បាល ដែលត្រូវគេលែងឱ្យដើរក្នុងទីធ្លាជុំវិញផ្ទះ ដែលជាកន្លែងរស់នៅរបស់ជនរងគ្រោះ។
អាជ្ញាធរមានសមត្ថកិច្ចក៏បានប្រាប់ឱ្យដឹងដែរថា ថ្ងៃទី20 មករានេះ សាកសពនឹងត្រូវធ្វើកោលសល្យវិច្ច័យ បើទោះជានៅសល់តែឆ្អឹង និងសាច់តិចតួចក៏ដោយ។ ចំណែកជ្រូកទាំងនោះក៏នឹងត្រូវគេពិនិត្យយ៉ាងល្អិតល្អន់ដើម្បីរកមូលហេតុពិតនៃឃាតកម្មនេះ បន្ទាប់មកពួកវាអាចនឹងត្រូវគេយកទៅសម្លាប់ចោល…៕
ប្រភព៖ សារព័ត៌មានបរទេស