ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសបើកកម្មវិធីបង្រៀនអនឡាញលើជំនាញសរសេរកូដ ដោយមិនគិតថ្លៃ ក្នុងគោលបំណងបណ្ដុះបណ្ដាលបុគ្គលិកឱ្យកាន់តែមានជំនាញនេះខ្លាំងឡើង និងងាយស្រួលធ្វើការលើវិស័យទាក់ទងនឹងបច្ចេកវិទ្យា។ក្រុមហ៊ុនមានមូលដ្ឋាននៅ Silicon Valley មួយនេះបានបង្កើតកម្មវិធីមួយដែលខ្លួនឱ្យឈ្មោះថា Google IT Automation ដែលចែកចេញជា 6វគ្គ ហើយនៅពេលបញ្ចប់ ក៏នឹងប្រគល់វិញ្ញាបនបត្រ Python Professional Certificate ឱ្យអ្នករៀនផងដែរ។ វាជារឿងដ៏កម្រមួយ ដែលអ្នកធ្វើការនៅទីនេះមិនចេះសរសេរកូដ ប៉ុន្តែគោលបំណងដែលបង្រៀនបែបនេះ គឺដើម្បីបង្កើនគុណភាពការងារឱ្យកាន់តែប្រសើរឡើងទៀត។
Google បានឱ្យដឹងបន្ថែមទៀតថា ឥឡូវនេះមានកន្លែងទំនេរ 2,500កន្លែងសម្រាប់ទីផ្សារការងារប្រភេទនេះ។ វគ្គនេះនឹងចាប់ផ្តើមនៅខែកុម្ភៈខាងមុខនេះ៕