ទោះជាមានការហាមឃាត់ពីសំណាក់រដ្ឋាភិបាលអាមេរិកមិនឱ្យរកស៊ីជាមួយក្រុមហ៊ុនអាមេរិកក៏ដោយ ប៉ុន្តែ Huawei ក៏នៅតែដាក់លក់ស្មាតហ្វូនថ្មី គឺ Huawei P30 Lite New Edition ដែលមានសេវាកម្ម Google ភ្ជាប់មកជាមួយស្រាប់។
ម៉ូដែលថ្មីនេះ គឺជាការផ្លាស់ប្ដូរបន្ថែមទៅលើ P30 Lite ដែល Huawei ប្រកាសចេញកាលពីដើមឆ្នាំ2019។ ប្រៀបធៀបនឹងជំនាន់មុន ស៊េរីថ្មីនេះមានជម្រើស RAM 6GB និងអង្គផ្ទុកទិន្នន័យមានទំហំដល់ 256GB ឯផ្នែកដទៃទៀតនៅរក្សាដូចដើម ទាំងការឌីហ្សាញ បន្ទះឈីប អេក្រង់ និងកាមេរ៉ា។P30 Lite New Edition ចេញលក់នៅឆ្នាំ2020 ក្រោយពីមានការហាមឃាត់ពីអាមេរិកមែន តែវានៅមានសេវាកម្ម Google ដូចស៊េរីដែលចេញឆ្នាំ2019 ដែរ ហេតុផលអាចមកពីអាជ្ញាប័ណ្ណ Google គឺជាប់ជាមួយឈ្មោះនៃម៉ូដែលនេះ ហេតុនេះទោះជា Huawei នៅប្រើឈ្មោះដដែល ប៉ុន្តែប្ដូរការឌីហ្សាញបន្តិច និងប្ដូរលក្ខណសម្បត្តិបន្តិចក៏នឹងមិនល្មើសពីអាជ្ញាប័ណ្ណដែរ។ នេះតាមការយល់ឃើញរបស់សារព័ត៌មាន Android Authority។
Huawei P30 New Lite មានលក់នៅអង់គ្លេសតាំងពីពាក់កណ្ដាលខែមករា ឆ្នាំនេះ ជាមួយតម្លៃចាប់ពីប្រមាណ 389ដុល្លារឡើង៕