គម្លាតរវាងអ្នកមាន និងអ្នកក្រ មិនមែនស្ថិតនៅលើត្រឹមតែទំហំទ្រព្យសម្បត្តិនោះទេ តែវាស្ថិតនៅត្រង់ការយល់ឃើញរបស់ពួកគេ។
តើការគិតរបស់អ្នកមាន និងអ្នកក្រ ខុសគ្នាត្រង់ណាខ្លះ? ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួនដែលទាក់ទិននឹងបញ្ហាខាងលើ៖
1.ការទិញទំនិញតាមអនឡាញ៖
-ចំពោះអ្នកមាន ពួកគេទិញតែរបស់ណាដែលចាំបាច់សម្រាប់បំពេញការងារ ពោលគឺ ពួកគេនឹងមិនខ្ជះខ្ជាយប្រាក់កាស់ទៅលើរបស់ដែលមិនចាំបាច់នោះឡើយ។
-ចំពោះអ្នកក្រវិញ ពួកគេប្រឹងប្រមូលលុយដែលខ្លួនមានទៅបង្គ្រប់ទិញរបស់ដែលខ្លួនចូលចិត្ត ដើម្បីឱ្យបាន “Free” លើការដឹកជញ្ជូន ឬការថែមអ្វីមួយ ខណៈទំនិញដែលពួកគេបានទិញនោះ មិនមែនជារបស់ចាំបាច់ប៉ុន្មានឡើយ ហើយករណីខ្លះទៀត រយៈពេលរាប់ខែទើបប៉ះរបស់នោះម្ដង។
2.បន្ទាប់ពីជ្រុលទិញសំបុត្រចូលមើលកុនប៉ះរឿងមិនល្អមើល៖
-អ្នកមានគិតថា វាជាការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ហើយក៏ប្រញាប់ត្រឡប់ទៅផ្ទះ។
-អ្នកក្រវិញគិតថា ថ្វីបើជារឿងមិនល្អមើល ប៉ុន្តែជ្រុលជាបានចំណាយប្រាក់ទិញសំបុត្រទៅហើយ នៅមើលឱ្យចប់សាច់រឿងសិន។
3.ប្រភពចំណូលថ្មី៖
-ការគិតរបស់អ្នកមាន នៅពេលមានប្រភពចំណូលថ្មី គឺពួកគេសប្បាយចិត្ត និងគិតថា វាជាប្រភពទុនមួយទៀតដែលអាចយកទៅបង្កើនការវិនិយោគ។
-រីឯអ្នកក្រវិញបែរជាគិតថា ខ្លួនអស្ចារ្យ ហើយត្រៀមយកប្រាក់ចំណូលបន្ថែមនោះ ដាក់ចូលទៅក្នុងខ្ទង់សន្សំ។
4.ភាពខុសគ្នាធំបំផុតក្នុងគំនិតរបស់ពួកគេនោះគឺ អ្នកក្រតែងគិតអំពីប្រយោជន៍ចំពោះមុខ ចំណែកអ្នកមានវិញ ពួកគេគិតអំពីផលប្រយោជន៍យូរអង្វែង។
5.សម្រាប់អ្នកក្រ ការសន្សំគឺ ជានិយមន័យត្រឹមត្រូវតែមួយគត់ក្នុងគំនិតរបស់ពួកគេ ឯអ្នកមានវិញ ពួកគេគិតដល់តម្លៃមើលមិនឃើញដែលលុយនឹងនាំមកឱ្យពួកគេ។
6.នៅពេលមានថ្ងៃឈប់សម្រាក ឬទំនេរពីការងារ អ្នកក្រនឹងគិតដល់គម្រោងដើរលេងកន្លែងណាមួយដើម្បីចាយលុយ ប៉ុន្តែចំពោះអ្នកមានវិញ គេគិតទៅលើពាក្យមួយម៉ាត់គត់ នោះគឺ “វិនិយោគ” ហើយការដើរលេង គឺជារឿងបន្ទាប់បន្សំ។
7.ខណៈដែលអ្នកក្រគិតថា ខ្លួនកំពុងមានការងារច្រើន ការងារសំខាន់ត្រូវធ្វើ ត្រូវបារម្ភ ឯអ្នកមានវិញ មិនគិតបែបនេះឡើយ ពួកគេតែងចង់ធ្វើការងារច្រើន និងការងារធំដុំ៕
ប្រភព៖ សារព័ត៌មានបរទេស