កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបើកការប្រកួតប្រជែងផលិតវីដេអូខ្លីដើម្បីជ្រើសរើសយកយុវជនពីររូបដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំ COP23 និងដំណើរកម្សាន្តនៅប្រទេសអាល្លឺម៉ង់។
បេក្ខជនដែលអាចដាក់ពាក្យប្រកួតបានលុះត្រាតែមានអាយុចាប់ពី18ឆ្នាំ ដល់ 30ឆ្នាំ ដោយប្រធានបទគឺនិយាយពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងភាពលម្អិតនៃវីដេអូបេក្ខជនអាចបញ្ជូលនូវផ្នែកសំខាន់ៗ ដូចជាដំណោះស្រាយ ឬគំនិតសម្រាប់ដោះស្រាយបញ្ហាបរិស្ថាន ដោយការអភិវឌ្ឍតំបន់ជនបទ ឬសហគមន៍ប្រកបដោយនិរន្តរភាព។ បំផុសគំនិតឱ្យចូលរួមគ្នាដើម្បីមានការប្រើប្រាស់ថាមពលស្អាត ការដឹកជញ្ជូនស្អាត ការដាំដើមឈើនៅក្នុងសហគមន៍ និងវិធីជាច្រើនទៀតដែលកាត់បន្ថយដល់ការបំពុលបរិស្ថាន ឬដែលអាចប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យគឺ ថ្ងៃទី18 ខែសីហា ឆ្នាំ2017 ដោយបេក្ខជនអាចដាក់ពាក្យតាមតំណនៅក្នុងព័ត៌មាននេះ https://bit.ly/2tLCPA0៕