ជាការពិតណាស់ បណ្តាញសង្គម Instagram និង Facebook ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោក Mark Zuckerberg ដែលមានមូលដ្ឋានក្នុងទឹកដីអាមេរិក ប្រាកដជាឈរខាងប្រទេសរបស់ខ្លួនហើយ ទន្ទឹមនឹងមានការផ្ទុះការប៉ះទង្គិចគ្នាកន្លងមកជាមួយភាគីខាងប្រទេសអ៊ីរ៉ង់។ បើតាមរបាយការណ៍ពី CNN បានឱ្យដឹងថា បណ្តាញសង្គមខ្នាតយក្សទាំង2 បានធ្វើការលុបចោលគ្រប់ការបង្ហោះចែកចាយទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការគាំទ្រដល់ឧត្តមសេនីយ៍ កាសេម សូឡៃម៉ានី(Qassem Soleimani) របស់អ៊ីរ៉ង់ ដែលបានស្លាប់ដោយសារការធ្វើឃាតដោយ Drone របស់សហរដ្ឋអាមេរិក។
ប្រភពបានឱ្យដឹងថា យ៉ាងហោចណាស់ មានអ្នកកាសែតអ៊ីរ៉ង់ចំនួន 15រូប បានរាយការណ៍ថា គណនីរបស់ពួកគេត្រូវបានប្លុកនៅលើ Instagram ហើយមិនត្រឹមតែអ្នកសារព័ត៌មានទេ សូម្បីតែគណនីមាន Follower រាប់សែននាក់ដែលជារបស់បុគ្គលមានឥទ្ធិពលរបស់អ៊ីរ៉ង់ ក៏ត្រូវបាន Instagram លុបចោលពីបណ្តាញសង្គមមួយនេះដូចគ្នាដែរ។
ចំណែកឯ Facebook និង Twitter វិញ ជាទូទៅបានផ្តាច់ចោលដំណើរការសេវាកម្មរបស់ខ្លួនក្នុងបណ្តាប្រទេសអ៊ីស្លាម តែក៏មានជនជាតិអ៊ីរ៉ង់ខ្លះនៅអាចភ្ជាប់ប្រើបានតាមរយៈប្រព័ន្ធ VPN។ តាមរយៈការគាំទ្រដល់សហរដ្ឋអាមេរិក Facebook ក៏បានលុបចោលរាល់ការបង្ហោះដែលគាំទ្រដល់លោក Soleimani ដូច Instagram អ៊ីចឹងដែរ៕