Apple ប្រកែកមិនព្រមជួយ FBI បំបែកកូដ iPhone ទោះជា ត្រាំធ្លាប់ជួយរឿងរកស៊ីច្រើនហើយក៏ដោយ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​សុំ​ឱ្យ​ Apple ជួយ​​​ក្នុង​ការ​ដោះ​លេខ​កូដ iPhone ​របស់​​​ឧក្រិដ្ឋជន​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ក្នុង​រដ្ឋ​ Florida កាល​ពី​ដើម​ខែ​ធ្នូ ​កន្លង​ទៅ។

ក្នុង​សារ​ដែល​បង្ហោះ​តាម Twitter លោក ត្រាំ បាន​និយាយ​ថា ៖ “យើង​បាន​ជួយ Apple រហូត​មកក្នុង​ការ​ជួញ​ដូរ និង​បញ្ហា​ដទៃ​ទៀត​ជា​ច្រើន ហើយ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជួយ​ដោះ​លេខ​កូដ​លើ​ iPhone ដែល​ឃាតករ អ្នក​ជួញ​ដូរ​ថ្នាំ និង​ឧក្រិដ្ឋជន​ដទៃ​ទៀត​ប្រើ​ប្រាស់។ ពួក​គេ​ត្រូវ​តែ​ចូល​រួមធ្វើការងារនេះ និង​ជួយ​ដល់​ប្រទេស​​ដ៏អស្ចារ្យរបស់​យើង ឥឡូវ​នេះ! ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យម្ដង​ទៀត”

ការ​បញ្ចេញ​សារ​​ទៅ​កាន់ Apple នា​ពេល​នេះ ក្រោយ​ពី Apple បានប្រកែក​មិន​ព្រម​​ជួយ​ភ្នាក់ងារ FBI ក្នុង​ការ​ដោះ​លេខ​កូដ​របស់​ឧក្រិដ្ឋជន។ Apple បាន​ប្រាប់​ថា ​កន្លង​មក​ខ្លួន​បាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន​រក្សា​ទុក (រួម​មាន iCloud backup) ទៅ​ដល់​ភ្នាក់ងារ FBI កាល​ពី​ដើម​ខែរួចហើយ ក្រោយ​ពី FBI សុំ​ឱ្យ​ជួយ​ក្នុង​ការ​យក​ព័ត៌មាន​របស់​ឧក្រិដ្ឋជន។

យ៉ាងណាក្ដីក្រុម​​មន្ត្រី​អនុវត្តន៍​ច្បាប់​ មិន​ពេញ​ចិត្ត​នឹង​ព័ត៌មាន​ដែលមាន​នៅក្នុង​ iCloud ដែល​ខ្លួន​ទទួល​បាន​ ហើយ​ចង់​ឱ្យ Apple ផ្ដល់​នូវ​វិធីសាស្ត្រ​មួយ​ដើម្បី​ដោះ​លេខ​កូដ​ iPhone របស់​ឧក្រិដ្ឋជន ដែល​វា​មិន​អាច​កើត​មាន​នោះ​ទេ ​ប្រសិន​បើ​គ្មាន​ Backdoor ចូល​ទៅ​ក្នុង Software iOS។ 

ក្រោយ​ពី​មាន​សំណើ​នេះ Apple បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត និង​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទិន្នន័យ​ដែល​ខ្លួន​បាន​ផ្ដល់ ហើយ​បាន​លើក​ឡើង​ម្ដង​ទៀត​ថា​ “វា​គ្មាន​ Backdoor ដែល​បង្កើត​ឡើង​សម្រាប់​តែ​មនុស្ស​ល្អ​នោះ​ទេ”។ 

ភាព​តាន​តឹង​រវាង​ Apple និង​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន គឺ​ស្រដៀង​នឹង​រឿង​ហេតុ​ដែល​បាន​កើត​ឡើងកាលពី​ឆ្នាំ2016 ដែរ។ ពេល​នោះ Apple ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​ដោះ​លេខ​កូដ iPhone របស់​ឧក្រិដ្ឋជនដែលធ្វើ​​សកម្មភាព​បាញ់​បោះ​នៅ​ San Bernardino។ Apple បាន​ប្រកែក​នឹង​បញ្ជា​នោះ ដោយ​បាន​បក​ស្រាយ​ថា​ ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុវត្ថិភាព​ចុះ​ខ្សោយ​ ​គឺ​មិន​សម​ហេតុផល​​ឡើយ ហើយ​វា​អាច​បង្កើត​នូវ​ចំណុច​ខ្សោយ​ថ្មី​មួយ​ទៀត​ដែលមាន​គ្រោះ​ថ្នាក់។

ពេល​នោះ ទីបំផុត​ Apple ជា​អ្នក​ឈ្នះ ដោយ​រដ្ឋាភិបាល​បាន​រក​វិធី​ផ្សេងទៀត​ក្នុង​ការ​ចូល​ទៅ​កាន់ iPhone របស់​ឧក្រិដ្ឋជន​ ដែលនេះ​ វា​ក៏​អាច​ជា​ជម្រើស​ 1ទៀតសម្រាប់​ភាព​តានតឹង​នា​ពេល​នេះ​ផង​ដែរ៕


​​​​​​​​​​

 

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា