អ្នកដឹកនាំរឿង Yeon Sang Ho បានប្រកាសពីកាលបរិច្ឆេទចាក់បញ្ចាំងដំបូងនៃកំពូលភាពយន្ដល្បីរឿង រថភ្លើងទៅប៊ូសាន វគ្គ២ ( Train To Busan 2)។
ដោយយោងតាមសារព័ត៌មានកម្សាន្ដបរទេស Soompi បានចេញផ្សាយអំពីកាលបរិច្ឆេទចេញបញ្ចាំងភាពយន្ដដ៏ល្អឯករបស់ប្រទេសកូរ៉េខាងត្បួងជាផ្លូវការ។ អ្នកដឹកនាំរឿង Yeon Sang Ho ថា គ្រោងចាក់បញ្ចាំងជាលើកដំបូងយ៉ាងពិសេសបំផុតនៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ។
ខ្សែភាពយន្តភ័យរន្ធត់ដើម Train To Busan បានបំបែកកំណត់ត្រាខ្សែភាពយន្តកូរ៉េខាងត្បូងជាច្រើននៅក្នុងឆ្នាំ ២០១៦ រួមទាំងជាខ្សែភាពយន្តដំបូងដែលទទួលបានប្រាក់ចំណូលសរុបខ្ពស់បំផុតក្នុងមួយថ្ងៃ។ Train To Busan ក៏ជាខ្សែភាពយន្តដំបូងប្រចាំឆ្នាំនៅប្រទេសកូរ៉េដែលទាក់ទាញបាន 10,000,000 នៅក្នុងតារាង box office។ កុំឱ្យខកខានក្នុងការរង់ចាំទស្សនាភាពយន្ដនេះឱ្យសោះ។