ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួន នៅក្នុងដំណើរកម្សាន្តការប្រកួតមិត្តភាព នៅឯប្រទេសម៉ាឡេស៊ី។
ក្នុងនោះក្រុមមកពីកម្ពុជាមួយនេះ បានយកឈ្នះក្រុមនៅក្នុងលីកកំពូលរបស់ម៉ាឡេស៊ីទាំង 4ប្រកួត ក្នុងនោះបានយកជ័យជម្នះដោយពិន្ទុ 4-០ លើក្រុមលេខ3 នៃលីកកំពូលម៉ាឡេស៊ី Selangor FA។ លើកទី2 បានបន្តយកឈ្នះក្រុម Felda United FC ដោយលទ្ធផល 2ទល់នឹង1។
កាលពីម្សិលមិញនេះ ក្នុងជំនួបចុងក្រោយជាមួយនឹងអតីតក្លិបរបស់កីឡាករ ធារី ចន្ថាប៊ីន ព្រះខ័នរាជស្វាយរៀង បានយកជ័យជម្នះម្តងទៀត ក្នុងលទ្ធផល 4ទល់នឹង3។
គួរបញ្ជាក់ដែរថា ម្ចាស់ជើងឯកលីកកំពូលរបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង បានចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី7 មករា ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី2 (AFC Cup 2020)៕