ក្លិបបាល់ទាត់ ក្រសួងការពារជាតិបានផ្តួចផ្តើមបង្កើតពានរង្វាន់សម្រាប់ត្រៀមរដូវកាលថ្មី TV5 Pre Season Championship 2020 ដែលមានក្រុមចំនួន 4 ចូលរួមប្រកួត។
ក្លិបទាំង4 នោះមាន ណាហ្គាវើល, អាស៊ីអឺរ៉ុប យូណាយធីត, សូលទីឡូអង្គរ និងម្ចាស់ផ្ទះក្រសួងការពារជាតិ ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី16 ដល់ 18 ខែមករា ឆ្នាំ2020 នៅកីឡដ្ឋានស្តាតចាស់។
សន្និសិទកាសែតនៃការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី15 មករា 2020 ដោយមានការចាប់ឆ្នោតសម្រាប់ការប្រកួតថ្ងៃទី16 មករា 2020 សម្រាប់ក្រុមដែលឈ្នះនឹងឈានទៅដណ្តើមពាននៅថ្ងៃទី18 មករា ឆ្នាំ2020 ហើយក្រុមចាញ់នឹងប្រកួតយកលេខ3 នៅថ្ងៃជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ TV5 Pre Season Championship 2020 នឹងបើកឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរី៕