ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានចេញផ្សាយនូវដំណឹងចុះប៉ាតង់សុំសិទ្ធិផលិតស្មាតហ្វូន 2ប្រភេទគឺ 1 អាចបត់បាន និង 1ទៀតកាមេរ៉ាលោតឡើង (pop-up camera) នៅការិយាល័យចុះបញ្ជីកម្មសិទ្ធិ WIPO (World Intellectual Property Office)។
សម្រាប់ចង្វាក់ផលិតកម្មស្មាតហ្វូនអេក្រង់បត់ នេះគឺជាលើកដំបូងហើយដែល Xiaomi ប្រឡូកចូលទីផ្សារអេក្រង់ប្រភេទនេះ បន្ទាប់ពី Huawei, TCL និង Samsung បានប្រកាសចេញលក់ស្មាតហ្វូនទម្រង់ដូចគ្នាលើទីផ្សាររួចមកហើយកាលពីឆ្នាំ2018-2019 កន្លងទៅ។
ចំពោះលក្ខណៈពិសេសរបស់អេក្រង់បត់នេះ អាចចុចបានទាំងខាងមុខ និងខាងក្រោយ អ្នកអាចសម្គាល់វាបានថា ខាងមុខ គឺដោយសារអេក្រង់លាតពេញ ឯខាងក្រោយមាននៅសល់គែមខ្មៅបន្តិច។ ស្មាតហ្វូននេះគ្មានកាមេរ៉ាមុខទេ។ ចំណែកកាលបរិច្ឆេទប្រកាសជាផ្លូវការ នៅមិនទាន់ដឹងនៅឡើយទេ៕