ក្រុមហ៊ុន Microsoft នឹងលែងធ្វើការអាប់ឌែតប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ប្រព័ន្ធប្រតិបត្តិ Windows 7 សម្រាប់កុំព្យូទ័រទៀតហើយ ចាប់ពីថ្ងៃទី14 មករា ឆ្នាំ2020 នេះតទៅ។
ប្រសិនបើមានការបង្កប់មេរោគ Malware ឬ Virus ថ្មីណាមួយនោះ ម្ចាស់ Windows 7 ទាំងអស់ អាចនឹងប្រឈមហានិភ័យខ្ពស់បំផុត មិនថាតែការបាត់បង់ឯកសារ ឬគាំង PC ដោយប្រការណាមួយឡើយ។
ប្រសិនបើលោកអ្នកមានឯកសារចាំបាច់ សូមធ្វើការចម្លងទុកទៅកាន់ម៉ាស៊ីនដទៃ ផ្សេងទៀត ឬចាំបាច់ត្រូវដំឡើងទៅកាន់ Windows 10 ជាបន្ទាន់។ ចំពោះ Windows XP ក្រុមហ៊ុនប្រកាសបញ្ឈប់ការគាំទ្រតាំងពីឆ្នាំ2014 មកម្ល៉េះ ខណៈដែល Windows 8 ប្រកាសនៅឆ្នាំ2016។
គួររំឭកផងដែរថា បច្ចុប្បន្នមានអ្នកប្រើ 1ភាគ3 ទូទាំងសកលលោកដែលនៅបន្តឈរជើងលើ Windows 7 ដែលជា OS ចេញផ្សាយកាលពីជាង 11ឆ្នាំមុនដដែល ខណៈដែលអ្នកប្រើប្រាស់ Windows 10 មានប្រមាណ 900លានឧបករណ៍ហើយ៕