ពានរង្វាន់ Smart RSN Cup 2020 មានក្រុមចូលរួមចំនួន3 មកពីលីកកំពូលរបស់ម៉ាឡេស៊ី 1ក្រុម (Kehda FA) និងមកពីលីកកំពូលរបស់កម្ពុជា 2ក្រុម (អង្គរថាយហ្គើរ និងភ្នំពេញក្រោន) បានបិទបញ្ចប់ហើយកាលពីម្សិលមិញនេះ។
ការប្រកួតចុងក្រោយនៃពានរង្វាន់នេះ ធ្វើឡើងនៅកីឡដ្ឋាន Smart RSN Stadium ដោយក្រុមបាល់ទាត់ភ្នំពេញក្រោន បានប្រកួតជាមួយនឹងក្លិប Kehda FA ដែលជាក្រុមមកពីលីកកំពូលម៉ាឡេស៊ី និងជាម្ចាស់ពានរង្វាន់ Malaysia Cup 2019ផងដែរ។
ជាលទ្ធផល ក្រុមដែលមកពីប្រទេសម៉ាឡេស៊ីមួយនេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល 2ទល់នឹង1។ លទ្ធផលនេះបានធ្វើឱ្យក្រុម Kehda FA ក្លាយជាម្ចាស់ពានរង្វាន់ Smart RSN Cup 2020៕