ប៉ុន្មានថ្ងៃនេះដែរ មានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវបែបនេះ។ យ៉ាងណាមិញតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារព្រមទាំងអំពាវនាវឱ្យមហាជនលើកទឹកចិត្ត ពេជ្រ សូលីកា ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
«រឹងមាំឡេីងប្អូនស្រី ! មានមនុស្សច្រេីនណាស់ដែលយល់ដឹង និងចេះបែងចែក ។ ប្អូនកុំអស់សង្ឃឹម ។ ជាអ្នកល្បីឈ្មោះ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនុះទេ វាត្រូវតែបែបនេះ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត កុំតក់ស្លុត ហេីយខំថែទាំសុខភាពដេីម្បីកូន ព្រោះអូននៅមានកូន អូននៅមានស្វាមុីល្អ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូស៊ូកុំព្រមចាញ់អោយសោះណា សូលីកា !
ចំពោះអ្នកមួយចំនួន : ឈប់បន្តទៅ ត្រូវគិតថានេះជារឿងបុគ្គលទេ កុំទាញឈ្មោះអ្នកនេះ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍ អ្នកអាចប្រឈមនឹងច្បាប់បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង ។ កុំចេះតែហ៊ាន ! ! ! »។ នេះដោយផ្អែកលើបណ្ដាញសង្គមតារាចម្រៀង ម៉េង កែវពេជ្ជតា។