ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

នៅសល់​ 1ខែ​ទៀត​មុន​ដល់ពេល​ឆ្លងទន្លេ​ គឺជា​អំឡុង​ពេល​នៃ​ការ​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​មាន​គភ៌​គ្រប់​ៗរូប​ ព្រោះ​ទាំង​រំភើបចិត្ត​ផង​ ទាំង​ត្រេកអរ​ផង​ ដែល​ជិត​បានឃើញ​មុខ​កូនសម្លាញ់​ ខណៈ​ពេល​ជាមួយគ្នា​ ក៏​មាន​អារម្មណ៍​នឹក​ខ្លាច​ចំពោះ​ក្តី​ឈឺចាប់​ដែល​នឹង​កើតមានឡើង​ ហើយនិង​រឿង​ផ្សេង​ៗជាច្រើន​ទៀត​ដែរ​។ ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​ដំ​បូ​ន្មាន​ល្អ​ៗ ពី​គ្រូពេទ្យ​ជំនាញ​មក​ជម្រាប​អ្នកមាន​គភ៌​លើកដំបូង​ ដែល​នៅ​មិនទាន់​មាន​បទ​ពិសោធ​ក្នុង​រឿង​នេះ​ថា​ តើ​ត្រូវ​ត្រៀមខ្លួន​យ៉ាងណា​ខ្លះ​មុន​ដល់ពេល​ប្រសូត​ ដូចតទៅ​៖

ឈាន​ចូល​ដល់​ខែទី​ 9 ក្នុង​រយ:ពេលនេះ​ គ្រូពេទ្យ​នឹង​ណាត់​ឱ្យទៅ​ពិនិត្យ​គភ៌​កាន់តែ​ញឹកញាប់​ឡើង​រៀងរាល់​សប្តាហ៍​ ដើម្បី​ពិនិត្យមើល​ភាព​ត្រៀមខ្លួន​ជាស្រេច​ និង​អា​ការ​ផ្សេង​ៗដែល​កើតមានឡើង​ថា​ តើ​ប្រក្រតី​ ឬក៏​អត់​? ក្នុងអំឡុងពេល​នេះ​ ស្ត្រី​-មានគភ៌​ជិត​គ្រប់ខែ​នឹង​មាន​អាការ​ឈឺ​រាង​ធ្ងន់​ៗនៅ​ម្តុំ​ក្រោម​ផ្ចិត​នៅពេល​ដើរ​ ជើង​នឹង​ហើម​ មាន​អារម្មណ៍​ឈឺ​ផ្សា​ៗនៅត្រង់​ចុងដង្ហើម​ ដោយសារតែ​អាស៊ីត​រំលាយអាហារ​ហូរ​បញ្រ្ចាស់​ឡើង​ ព្រោះ​ទំហំ​ក្បាលពោះ​ដែល​ធំឡើង​ ធ្វើ​ឱ្យ​ក្រពះ​ត្រូវ​បាន​រុញ​ឡើង​មក​លើ​ អាហារ​មិនសូវ​រំលាយ​ ឆ្អល់​ណែន​ពោះ​ និង​ជួនកាល​អាច​ត្រូវ​ភ្ញាក់​ឡើង​កណ្តាល​យប់​ ព្រោះតែ​ប្រគ្រីវកាច់​ជើង​ រហូតដល់​ត្រូវ​ដាស់​លោក​ប្តី​ឱ្យ​ជួយ​រឹត​ជើង​ឱ្យ​ទៀតផង​។

ត្រៀមខ្លួន​ជាស្រេច​… មុន​ពេល​ឆ្លងទន្លេ​ការ​ត្រៀម​ជាស្រេច​ទាំង​រាងកាយ​ ផ្លូវចិត្ត​ និង​របស់របរ​ប្រើ​ប្រាស់​ផ្សេង​ៗ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​ទៅ​ប្រសូត​បុត្រ​បាន​យ៉ាង​ជឿជាក់​ក្នុងចិត្ត​ និង​មាន​អារម្មណ៍​ធូរស្រាល​ តែ​… តើ​ត្រូវ​ត្រៀម​រឿង​អ្វីខ្លះ​នោះ​ សូម​តាមដាន​ជា​បន្ត​។

1. មន្ទីរពេទ្យ​
– ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជានិច្ច​ បើសិន​មាន​បញ្ហា​អ្វី​គួរ​សង្ស័យ​ពាក់ព័ន្ធ​នឹង​គភ៌​។
– អាច​នឹង​ត្រូវ​សាកល្បង​ជិះរថយន្ត​ ដើម្បី​ប៉ាន់ស្មាន​រយ:ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​ ឬរកមើល​ផ្លូវ​ណា​ផ្សេង​ដែល​ងាយស្រួល​ និង​លឿន​ជាង​ ទុកបម្រុង​នៅ​ថ្ងៃ​ឈឺពោះ​ប្រសូត​ជាស្រេច​។

2. ត្រៀម​រាងកាយ​
– ត្រៀម​រឿង​អាហារ​ការ​ហូបចុក​ : គួរ​បរិភោគ​អាហារ​ណា​ដែល​មាន​ប្រូ​តេ​អុីន​ច្រើន​ តែ​បន្ថយ​អាហារ​ដែល​មាន​រស​ជា​តិ​ខ្លាំង​ៗ ដូចជា​ប្រៃ​ខ្លាំង​ ជូរខ្លាំង​ ជាពិសេស​រសជាតិ​ហឹរ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​គភ៌​ហើម​ខ្លួន​។ គួរ​ទទួល​បន្លែ​ផ្លែឈើ​រួម​ជាមួយ​ផង​ ដើម្បី​កាត់បន្ថយ​អាការ​ណែន​ឆ្អល់ពោះ​។
– គួរ​ញ៉ាំ​ថ្នាំ​បំប៉ន​តាមដែល​លោកគ្រូពេទ្យ​ឱ្យមក​ឱ្យ​បាន​គ្រប់​ : ដូចជា​ ថ្នាំ​បំប៉ន​លោហិត​ វីតាមីន​រួម​ និង​កាល់ស្យូម​ ព្រោះ​ក្នុងអំឡុងពេល​ប្រសូត​ ស្ត្រី​មានគភ៌​អាច​នឹង​ត្រូវ​បាត់បង់​ឈាម​ច្រើន​ ហើយ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នកម្តាយ​ថ្មោងថ្មី​ ឆាប់​ស្រួលខ្លួន​ឡើងវិញ​ផង​។
– រក​ទិញ​របស់របរ​ប្រើប្រាស់​ចាំ​បាច់​ៗ ទាំង​របស់​អ្នកម្តាយ​ និង​របស់​កូនតូច​ ទុកជា​ស្រេច​ ព្រោះ​ក្រោយពេល​ប្រសូត​រួច​ អ្នកម្តាយ​ថ្មោងថ្មី​មិន​អាច​មាន​ពេល​ទៅដើរ​រក​ទិញ​បានទេ​។

3. ត្រៀម​ប្រសូត​
– ក្នុងករណី​ដែល​ស្ត្រី​មានគភ៌​ មិន​មាន​លក្ខណៈ​ខុសប្រក្រតី​ខាង​រាងកាយ​ ឬខាង​វេជ្ជ​សាស្រ្ត​ណា​ដែល​តម្រូវ​ឱ្យ​ប្រសូត​ដោយ​ការវះកាត់​ទេ​នោះ​ អ្នក​គួរតែ​ប្រសូត​តាមវិធី​ធម្មជាតិ​។
– កំណត់​ផែនការ​ក្រោយពេល​ប្រសូត​រួចជាស្រេច​ថា​ តើ​ត្រូវ​ពន្យារកំណើត​(គ្រាវ​)ឬយ៉ាងណា​? បើ​ត្រូវ​ពន្យារកំណើត​(គ្រាវ​) គួរតែ​ប្រាប់​គ្រូពេទ្យ​ឱ្យ​បានដឹង​ជាមុន​ ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ត្រៀមខ្លួន​របស់​គ្រូពេទ្យ​។
4. ត្រៀម​ចិត្ត​ ត្រៀម​ថ្លើម​- អ្នកមាន​គភ៌គ្រប់ខែ​ ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​សភាវ​សោកសៅ​ក្នុងចិត្ត​ ដែល​អាច​កើតឡើង​ក្រោយពេល​ប្រសូត​រួច​ ដែល​មាន​ដូចជា​ យំខ្សឹកខ្សួល​ពេញ1ថ្ងៃ​ ភ័យខ្លាច​ប្តី​លែង​ស្រឡាញ់​ និង​ត្រូវ​បោះបង់ចោល​ ខ្លាចខ្លួន​លែង​ស្អាត​ដូច​កាលពី​ពេលមុន​ជាដើម​ និង​កុំ​ភ្លេច​សួរ​ពី​វិធី​កែ​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ទុ​កប្រ​ត្តិ​បត្តិ​តាម​ផង​។

អាការ​ប្រាប់​ឱ្យ​ដឹងខ្លួន​ មុន​ពេល​ប្រសូត​
1. ឈឺពោះ​យ៉ាង​ខ្លាំង​ជាប់​ជានិច្ច​ រៀងរាល់​ 3នាទី​ និង​ឈឺ​ម្តង​ៗប្រហែលជា​ 40វិនាទី​។
2. មាន​ឈាម​ចេញ​មក​តាម​រន្ធ​ស្បូន​ (បញ្ជាក់​: អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ​ ក៏​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដែរ​)។ 3. មាន​ទឹកភ្លោះ​ហូរចេញ​មក​តាម​រន្ធ​ស្បូន​ អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ​ ក៏​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែរ​ ព្រោះ​ថង់ទឹកភ្លោះ​អាច​បែក​ទៅ​ហើយ​ បើ​ទុកចោល​យូរ​អាច​នឹង​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​បាន​។

សភាវ​ជ្រៀតជ្រែក​ពី​រោ​គផ្សេង​ៗដែល​អាច​កើតឡើង​
1. មាន​ធ្លាក់ឈាម​ ជាស​ភាវ​ដែល​សុក​ធ្លាក់ចុះ​មក​ទាប​ ដោយ​សុក​នឹង​រំកិល​មក​តោង​នៅ​ម្តុំ​មាត់ស្បូន​ ឬផ្នែក​ក្រោម​របស់​មាត់ស្បូន​ ធ្វើ​ឱ្យ​មាត់ស្បូន​ដាច់​រហែក​ ហើយ​មាន​ឈាម​ហូរ​ជ្រាប​ចេញ​មក​។
2. សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជាដើម​ហេតុ​របស់​សភាវ​គភ៌​មាន​ជាតិពុល​ នឹង​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ហើមជើង​ ហើម​មុខ​ អ្នកខ្លះ​មាន​ឈឺក្បាល​ទៀតផង​ ដែល​ជាហេតុ​អាច​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ប្រកាច់​ ឬបែក​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​។
3. ទារក​លែង​សូវ​រើ​ ដែល​អាច​មាន​មូលហេតុ​មក​ពី​សុក​ចាប់ផ្តើម​ធ្វើការ​ខ្សោយ​ ឬខ្សែ​ទងសុក​ទៅ​រុំ​-កទារក​ ដែល​ករណីនេះ​ ជា​គ្រោះថ្នាក់​ចំពោះ​ទារក​ខ្លាំង​ណាស់​។ ពេល​ស្ត្រី​មានគភ៌​ជួប​អាការ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើ​នេះ​ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ជាបន្ទាន់​។
នៅពេល​រាងកាយ​ត្រៀម​រួចរាល់​ ចិត្ត​ត្រៀម​រួចរាល់​… ពេលនេះ​ស្ត្រី​មានគភ៌​គ្រប់ខែ​ អាច​ទៅ​ប្រសូត​បុត្រ​ដោយ​ភាព​ជឿជាក់​បាន​ហើយ​។ ក្តី​ឈឺចាប់​ដែល​កើតឡើង​ក្នុង​ពេល​ប្រសូត​ នឹង​រលាយ​បាត់​អស់​ នៅពេល​ដែល​អ្នកម្តាយ​ថ្មោងថ្មី​បានឃើញ​មុខ​កូនសម្លាញ់​ និង​ក្លាយទៅជា​ក្តី​រំភើប​សោមនស្ស​រីករាយ​ពេញ​ក្នុងចិត្ត​វិញ​មិនខាន​។

ការ​ត្រៀម​សម្ភារ​សម្រាប់​ចូល​មន្ទីរសម្ភព​
• សម្រាប់​អ្នកម្តាយ​
1. ប័ណ្ណ​ពិនិត្យ​សុខភាព​គភ៌​ និង​អត្តសញ្ញាណ​ប័ណ្ណ​
2. សំឡី​អនាម័យ​ និង​អាវ​ក្នុង​សម្រាប់​ពាក់​បំបៅ​ដោះ​កូន​
3. សម្លៀកបំពាក់​អ្នកម្តាយ​ សម្រាប់​ស្លៀក​ពេល​ចេញពី​មន្ទីរពេទ្យ​
4. អាហារ​ និង​ភេ​ស្ជ​ជៈ​ (ព្រោះ​ក្រោយពេល​ឆ្លងទន្លេ​រួច​ អ្នកម្តាយ​នឹង​ឃ្លាន​ខ្លាំង​ណាស់​)
5. កូន​កាបូប​តូច​មួយ​ សម្រាប់​ដាក់គ្រឿង​សម្អាង​
6. កន្សែងជូតមុខ​ និង​កន្សែងពោះគោ​សម្រាប់​ជូត​ខ្លួន​
7. កាមេរ៉ា​ថតរូប​ ក្នុងករណី​ដែល​ខាង​មន្ទីរពេទ្យ​អាច​អនុញ្ញាត​ឱ្យ​ថតរូប​បាន​

• សម្រាប់​ទារក​
1. ក្រណាត់​កន្ទប​ សម្រាប់​រុំ​ខ្លួន​ទារក
​2. ខោអាវ​កូនតូច​ (សម្រាប់​ទារក​ទើប​កើត​)
3. ទឹកសាប៊ូ​សម្រាប់​បោក​ជម្រះ​ផ្សេង​ៗ
4. កូនខ្នើយ​សម្រាប់​ទ្រាប់​ក្បាល​កូន​ពេល​បី​បំបៅ​ដោះ​
5. ក្រណាត់​ ឬកន្សែង​សម្រាប់​រុំ​ខ្លួន​កូន​ពេល​ត្រឡប់ទៅ​ផ្ទះ​វិញ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា