លក្ខណសម្បត្តិស្ដង់ដានៃ RAM របស់ស្មាតហ្វូនលំដាប់ខ្ពស់ដែលជិតបង្ហាញខ្លួនរបស់ Samsung នឹងត្រូវបំពាក់ RAM ទំហំ 12GB ហើយកំណែលំដាប់ខ្ពស់បំផុតនៃសែស្រឡាយនេះមាន RAM 16GB។
បណ្ដាស្មាតហ្វូនស្រឡាយ Galaxy S10 ស្ទើរតែទាំងអស់ មាន RAM ត្រឹមតែ 8GBប៉ុណ្ណោះ ចំណែកកំណែលំដាប់ខ្ពស់បំផុតនៃ Galaxy S10+ ក៏មាន RAM ត្រឹមតែ 12GBដែរ។ ជាមួយនឹងស្មាតហ្វូនស្រឡាយ Galaxy S20 ក្រុមហ៊ុន Samsung នឹងបំពាក់ RAM 12GB ទាំងអស់ លើកលែងតែ S20 Ultra មួយគត់ដែលនឹងក្លាយជាទូរស័ព្ទឆ្លាតវៃដំបូងគេបង្អស់ក្នុងពិភពលោកដែលប្រើ RAM 16GB។
ស្មាតហ្វូនស្រឡាយ Galaxy S20 ទាំង 3ប្រភេទនេះ សុទ្ធតែត្រូវបានបំពាក់សេនស័រ (sensor) ISOCELL Bright HMX ទំហំ 108 megapixel ដែលត្រូវបានក្រុមហ៊ុន Samsung ផលិតផ្ទាល់ដៃ។ ក្នុងនោះ ម៉ូដែលដែលគួរឱ្យចង់ប្រើប្រាស់បំផុតនោះគឺ Galaxy S20 Ultra ដោយសារវាមានកាមេរ៉ាទំហំ 48megapixel។ ស្មាតហ្វូនម៉ូដែលនេះ អាច zoom បែបអប់ទិខល (optical zoom) 10x និង zoom បែបឌីជីថល (digital zoom) 100x ដែលខ្លាំងជាងច្រើន បើធៀបនឹង P30 Pro របស់ Hauwei ដែលមាន optical zoom 5x និង digital zoom 30x។
ម៉ូដែល Galaxy S20 នឹងមានបំពាក់ឈីប Snapdragon 865 ឬឈីប Exynos 9830 អាស្រ័យលើទីផ្សារនីមួយៗ។ ស្មាតហ្វូន Galaxy S20 Ultra មានថ្មដែលមានថាមពល 5.000mAh និងមានមុខងារបញ្ចូលថាមពលល្បឿនលឿនកម្រិត 45W និងប្រើពេល 74នាទីក្នុងការបញ្ជូលថាមពលឱ្យពេញម្ដងៗ។
បើតាមគម្រោង ក្រុមហ៊ុន Samsung នឹងឧទ្ទេសនាម Galaxy S20 នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី11 កុម្ភៈ នៅ San Francisco សហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស