ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវកុំព្យូទ័រកូនកាត់ Galaxy Chromebook ដែលលោកអ្នកអាចប្រើប្រាស់បានទាំងក្នុងទម្រង់ជា Laptop និង Tablet។ ម៉ូដែលនេះអាចបត់បែនបាន 360ដឺក្រេ និងគាំទ្រជាមួយការប្រើប្រាស់ប៊ិច S Pen ទៀតផងនៅពិព័រណ៍ CES 2020 ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក ។
កុំព្យូទ័រកូនកាត់នេះ ស្រោបដោយសារធាតុអាលុយមីញ៉ូមមានកម្រាស់ស្តើងត្រឹម 9.9mm និងទម្ងន់ខ្លួនត្រឹម 1Kg តែប៉ុណ្ណោះ។ Galaxy Chromebook ប្រើប្រព័ន្ធប្រតិបត្តិការ: Chrome OS អេក្រង់: 13អ៊ីញ ប្រភេទ AMOLED Display កម្រិតបង្ហាញ 3840×2160ភិកសែល ប្រើបន្ទះឈីប: Intel Core Gen 10 កាតក្រាហ្វិក: Intel UHD RAM: 16GB SSD: 1TB។
វាមានកាមេរ៉ាមុខជាប់អេក្រង់: 1MP កាមេរ៉ាជាប់ Keyboard: 8MP ប្រព័ន្ធសំឡេង: Stereo Dual Speaker គាំទ្រប្រព័ន្ធស្គែនក្រយៅដៃផងដែរ។ ជាមួយនឹងរូបរាងគួបផ្សំនឹងលក្ខណសម្បត្តិដ៏អស្ចារ្យ ប៉ុន្តែតម្លៃរបស់ Galaxy Chromebook នេះ លក់ត្រឹមតម្លៃ 999ដុល្លារប៉ុណ្ណោះ និងចាប់ផ្តើមមានលក់លើទីផ្សារនាត្រីមាសទី1 ឆ្នាំ2020 នេះតទៅ៕
ទស្សនាវីដេអូខាងក្រោម៖