ក្រុមហ៊ុន Samsung បានប្រកាសចេញ Monitor(អេក្រង់)សម្រាប់ Gamer ម៉ូដែល Odyssey G7 និង G9 ដោយវាជាប្រភេទ Monitor អេក្រង់កោងមានល្បឿន Refresh rate ដល់ទៅ 240Hz ឯណោះនៅឯពិធីតាំងពិព័រណ៍ CES 2020 កន្លងទៅនេះ។
ម៉ូដែល Odyssey G9 មានទំហំអេក្រង់ 49អ៊ីញកម្រិតបង្ហាញ 5120×1440 ភិកសែល គាំទ្របច្ចេកវិទ្យា DisplayHDR 1000។ ចំណែកម៉ូដែលធុនតូច G76 មានអេក្រង់ទំហំ 27អ៊ីញ និង 32អ៊ីញកម្រិតបង្ហាញ 2560×1440ភិកសែល គាំទ្របច្ចេកវិទ្យា DisplayHDR 600។
បើក្រឡេកមកមើលទីផ្សារ Gaming Monitor ទូទាំងសកលលោកវិញ នៅពេលបច្ចុប្បន្នបានហក់ឡើងមកទល់ 7.8លានគ្រឿងកាលពីឆ្នាំ2019 ហើយរំពឹងថា នឹងអាចឡើងដល់ 12.2លានគ្រឿងនៅឆ្នាំ2023។ ហេតុនេះហើយទើបក្រុមហ៊ុនយក្សកូរ៉េខាងត្បូងកាន់តែសកម្មខ្លាំង ក្នុងការរុករកភាពច្នៃប្រឌិតថ្មីផ្តល់ជូនអតិថិជនដែលស្រឡាញ់ការលេងហ្គេមជាពិសេស។
សម្រាប់តម្លៃ និងកាលបរិច្ឆេទជាក់លាក់ក្នុងការចេញលក់ផលិតផលថ្មីទាំងនោះ ខាងក្រុមហ៊ុន Samsung មិនទាន់ប្រកាសជាផ្លូវការនៅឡើយ៕