ស្ថានទូតជប៉ុន បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងផលិតរឿងខ្លី រយៈពេល 3នាទី ក្រោមប្រធានបទ «School Teacher» សម្រាប់សិស្សវិទ្យាល័យ។ បេក្ខជនប្រឡងដែលមានពិន្ទុល្អជាងគេ 3ក្រុមនឹងមានឱកាសចូលរួមមហាស្រពភាពយន្តអន្តរជាតិអាស៊ីឆ្នាំ 2017 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Kitami ក្នុងប្រទេសជប៉ុន។
បេក្ខជនដែលមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតលុះត្រាតែជាសិស្សដែលកំពុងសិក្សាថ្នាក់ទី 10 និងថ្នាក់ទី 11 ក្នុងឆ្នាំសិក្សា 2017 ដោយមានប័ណ្ណសម្គាល់ខ្លួនសិស្សត្រឹមត្រូវ និងជាសិស្សដែលមិនធ្លាប់បានចូលរួមក្នុងកម្មវិធីនេះ ឬកម្មវិធី JENESYS 2.0 នាពេលកន្លងមក។ សម្រាប់ការចាប់ក្រុម បេក្ខជនត្រូវជ្រើសរើសសមាជិកត្រឹមតែ 3 នាក់តែប៉ុណ្ណោះសម្រាប់ការរឿងខ្លីមួយ។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងអាចដាក់ពាក្យនៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានមុនថ្ងៃទី 25 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះ៕