ក្រុមសិល្បករ សិល្បការិនីល្បីៗ បុគ្គលិកស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រួមទាំងអ្នកសារព័ត៌មានជាច្រើននាក់ បានបង្ហាញវត្តមានក្នុងពិធីជប់លៀងធំប្រចាំឆ្នាំ2020 របស់ស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ កាលពីចុងសប្ដាហ៍កន្លងនេះ ដែលស្ថានីយបានដំណើរការជាង ២ទសវត្សមកហើយ។
វត្តមានតារាល្បីៗប្រចាំស្ថានីយបានចូលរួមដូចជា កញ្ញា ព្រះកាយច័ន្ទ កញ្ញា ដួង ម៉ានិច្ច លោក សន ពិសិដ្ឋ តារាចម្រៀង ជេន រ៉ូហ្វឺ និងតារាសម្ដែងជាច្រើនទៀត បានបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ។ មន្ត្រីជាន់ខ្ពស់ប៉ុស្ដិ៍លេខ៥បានអះអាងថា ដោយសារចង់ចងសម្ព័ន្ធភាពជាមួយ ក្រុមការងារ និង តារាសិល្បៈ ទើបស្ថាប័នមួយនេះចំណាយលុយច្រើនម៉ឺនដុល្លាររៀបចំជប់លៀងនាពេលនេះ។
លោក ហួង តារាមុនី តំណាងប៉ុស្ដិ៍លេខ៥ តារាសិល្បៈទាំងខ្មែរ និងថៃមិនតិច និងបុគ្គលិកស្ថានីយមិនតិចជាង ១០០ នាក់នោះទេ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងនោះ ដើម្បីចងរឹតទំនាក់ទំនងរវាងគ្នា និងគ្នាឱ្យកាន់តែប្រសើរ។ លោកថា តារាដែលបានទទួលការអញ្ជើញនោះ សម្រាប់តែតារាដែលបានចូលរួម សម្ដែងក្នុងរឿងកន្លងមករបស់ប៉ុស្ដិ៍លេខ៥ និងធ្លាប់ចូលរួមច្រៀង រាំលើឆាកតន្ត្រី របស់ប៉ុស្តិ៍ប៉ុណ្ណោះ ដោយតារាដែលមិនធ្លាប់ធ្វើការពាក់ព័ន្ធនឹងប៉ុស្ដិ៍គឺប៉ុស្ដិ៍លេខ៥ មិនត្រូវបានអញ្ជើញឡើយ។ លោកថា ពិធីនោះ ក៏ដើម្បីបង្អួតរឿងភាគខ្មែរទាំងអស់ដែលបានផលិត និងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ដើម្បីលើកមុខលើកមាត់តារា សិល្បៈដែលបានចូលរួមផងដែរ។ លោកថា ក្រោយជំនួបដ៏ធំនេះ តារាសិល្បៈ និងផលិតករនឹងក្លាយជាគ្រួសារតែមួយ ខណៈដែលលោកគ្រោងនឹងរំលេចការផលិតកម្មវិធី និងរឿងជាច្រើនទៀតជំរុញឱ្យតារា ទាំងអស់មានការងារជាមួយស្ថាប័ននេះកាន់តែច្រើន៕