ក្លិបបាល់ទាត់វិសាខា បានធ្វើដំណើរទៅដល់ប្រទេសថៃហើយកាលពីថ្ងៃទី10 ខែមករា ឆ្នាំ2020 ដើម្បីបោះជំរំហ្វឹកហាត់ត្រៀមរដូវកាលថ្មី2020។
ទន្ទឹមគ្នានេះដែរ ក្លិបបាល់ទាត់វិសាខា ក៏មានការប្រកួតមិត្តភាពអន្ដរជាតិចំនួន 3ប្រកួតផងដែរ ជាមួយនឹងក្រុមម្ចាស់ផ្ទះថៃ ដែលមានដូចជាក្លិប Bangkok FC, ក្លិប BG Pathum United និងក្លិប Ayutthaya United។
ឆ្លងកាត់ 1ប្រកួតកន្លងមក ក្លិបបាល់ទាត់វិសាខា បានប្រកួតស្មើជាមួយនឹងក្លិប Bangkok FC ដោយលទ្ធផល 1ស្មើ។
នៅសល់ 2ប្រកួតទៀត ក្លិបបាល់ទាត់វិសាខា នឹងត្រូវជួបជាមួយនឹងក្លិប BGPU FC នាថ្ងៃទី15 ខែមករា ឆ្នាំ2020 មុននឹងប្រកួតជំនួបចុងក្រោយជាមួយនឹងក្លិប Ayutthaya United នៅថ្ងៃទី18 ខែមករា ឆ្នាំ2020៕