នាល្ងាចថ្ងៃទី13 ខែមករា ឆ្នាំ2020 នេះ ក្លិបជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជំនួបចុងក្រោយនៃដំណើរបោះជំរំប្រកួតនៅឯប្រទេសម៉ាឡេស៊ីនេះ ជាមួយនឹងក្លិប Terengganu FC នាកីឡដ្ឋាន UM Arena Stadium។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ដែលបានចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី រយៈពេល 1សប្ដាហ៍ កាលពីព្រឹកថ្ងៃទី7 មករា រហូតដល់ថ្ងៃទី14 ខែមករា មានការប្រកួតកម្ដៅសាច់ដុំ 3ប្រកួតផងដែរ ដោយបានយកឈ្នះ Selangor 4-០ រួចមកហើយ នៅថ្ងៃទី11 បានបន្តយកឈ្នះក្រុម Felda United FC ដោយលទ្ធផល 1ទល់នឹង0 និងថ្ងៃទី13 នេះ នឹងត្រូវជួប Terengganu FC មុនត្រឡប់មកវិញ 1ថ្ងៃ៕